Camnews Na

Camnews Na

មិត្ត​ប្រុសចង់​បែក​គ្នា​តែ​អ្នក​មិន​ចង់​ គួរ​ធ្វើ​​យ៉ាង​ម៉េចល្អ​?


ការ​បែក​បាក់​វា​តែងតែ​មាន​ក្នុង​ទំនាក់ទំនង​ស្នេហា​​​​ តែ​អ្វី​ដែល​សំខាន់​នោះ​អ្នក​ទទួល​យក​បាន​ឬ​ក៏​អត់​​ បើ​អ្នក​កំពុង​តែ​ពេញ​ស្រឡាញ់​គេ​នោះ​។​​ ពេល​នេះ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​​អាច​បាន​គាត់​មក​វិញ​នោះ​​គឺ​៖

​ 1. ឲ្យ​គាត់​សម្រាក​សិន​ទៅ​៖​  គួរ​តែ​ដក​ឃ្លា​ពី​គាត់​មួយ​រយៈ​ ហើយ​ឲ្យ​គាត់​​ធ្វើ​អ្វី​តាម​តែ​គាត់​ចង់​ធ្វើ​​ទៅ។​ ប្រហែល​ជា​គាត់​ចង់​មាន​ពេល​ផ្ទាល់​ខ្លួន​ច្រើន​ជាង​នេះ​ ហើយ​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​ពាក់​ព័ន្ធ​នឹង​អ្នក​ ដូច្នេះ​អនុញ្ញាត​ឲ្យ​គាត់​សម្រាក​សិន​ទៅ​ ប្រហែល​បែប​នេះ​គាត់​អាច​យល់​ពី​ខ្លួន​គាត់​ និង​យល់​ពី​អ្នក​។


 រូបតំណាង

2. ចៀស​វាង​ការ​ដេញ​ដោល​​ឬ​និយាយ​ច្រើន​ជាមួយ​គាត់​៖ ​ បើ​សិន​ជា​គាត់​ចង់​ចាក​ចេញ​ពី​អ្នក​ហើយ​នោះ​ សូម​កុំ​ព្យាយាម​និយាយ​ច្រើន​​ និង​ទាក់​ទង​ទៅ​គាត់​ច្រើន​ដង​អី​។​ បើ​សិន​ជា​អ្នក​ធ្វើ​បែប​នេះ​ដើម្បី​ចង់​បាន​គាត់​​មក​​ នោះ​គឺ​ខុស​ហើយ ​គាត់​ប្រហែល​ជា​ចាក​ចេញ​រឹត​តែ​ឆ្ងាយ​ពី​អ្នក​ព្រោះ​តែ​ភាពស៊ាំ​ញ៉ាំ​របស់​អ្នក​។

3. រក្សា​ទំនាក់​ទំនង​ជាមួយ​គាត់​​កុំ​ឲ្យ​ដាច់​៖​  ចំណុច​នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​រក្សា​ការ​ទាក់ទង​គាត់​ ប៉ុន្តែ​យូរ​ៗ​ម្ដង​បាន​ហើយ​ ឬ​ក៏​ចាំ​គាត់​ CALL​ ឬ​ផ្ញើ​សារ​មក​ចាំ​ឆ្លើយ​តប​ទៅ​វិញ​ដោយ​​ភាសា​ធម្មតា​ៗ​ទៅ​ទើប​ល្អ​។

4. កែ​ប្រែ​ចំណុច​ខ្វះ​ខាត​របស់​អ្នក​៖ ទុក​ពេល​វេលា​សម្រាប់​ពិចារណា​ពី​ខ្លួន​ឯង​ បើ​មាន​អ្វី​មិន​ល្អ​កែ​ប្រែ​ចេញ​ទៅ​ ហើយ​ត្រូវ​រៀន​ធ្វើ​ជា​មនុស្ស​ដែល​រឹង​មាំ​​ មិន​មែន​ធ្វើ​អ្វី​តាម​តែ​ចិត្ត​នឹក​ឃើញ​ដូច​ក្មេង​មិន​ដឹង​អី​នោះ​ទេ។​ ចំណុច​នេះ​អាច​ឲ្យ​អ្នក​រៀន​ស្វែង​យល់​ពី​ខ្លួន​ឯង​ និង​ធ្វើ​ឲ្យ​គាត់​យល់​ថា​អ្នក​ជា​មនុស្ស​ស្រី​ដ៏​ល្អ​ម្នាក់​ដែល​មិន​គួរ​ឲ្យ​របូត​ពី​ដៃ​។

5. បង្កើន​សម្រស់​របស់​អ្នក​៖​  អ្នក​គួរ​តែ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​មនុស្ស​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​។​ សាក​ផ្លាស់​ប្ដូរ​ម៉ូដសក់​របស់​​អ្នក​​​ ហាត់​ប្រាណ​ដើម្បី​ឲ្យ​រាង​ស្អាត​ និង​តុប​តែង​ខ្លួន​បន្តិច​ទៅ​មើល៍​ ព្រោះ​មនុស្ស​ទី​មួយ​ដែល​កត់​សម្គាល់​ការ​ប្រែ​ប្រួល​អ្នក​ប្រាកដ​​ជា​​មិត្ត​ប្រុស​អ្នក​ជា​មិន​ខាន។

6. កុំ​មាន​ការ​ងប់ងុល​ខ្លាំង​៖ កុំ​ងប់ងុល​ខ្លាំង​ទៅ​លើ​ហេតុផល​ ថា​ហេតុ​អី​បាន​មិត្ត​ប្រុស​អ្នក​ចង់​បែក​ពី​អ្នក​។​ ក្នុង​ពេល​នេះ​ជា​ពេល​ល្អ​ដែល​អ្នក​អាច​យល់​ពី​ភាព​​ខុស​គ្នា​រវាង​អ្នក​ ​និង​ គាត់​​​ ហើយ​​អ្នក​អាច​​នឹង​ដឹង​ពី​ចម្លើយ​នោះ​ដោយ​ខ្លួន​ឯង។

7. ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ធ្វើ​បាប​ខ្លួន​ឯង​​៖​ កុំ​ដោយ​សារ​តែ​គាត់​ចង់​ចាក​ចេញ​ពី​អ្នក​​ ហើយ​អ្នក​មាន​គំនិត​ចង់​បំផ្លាញ​ខ្លួន​ឯង​ ដោយ​យក​​​ស្រា​​​ ឬ​ក៏​គ្រឿង​មិន​ល្អ​មក​ដាក់​ខ្លួន​នោះ​ទេ ព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​ខូច​សុខភាព​​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​គាត់​រឹត​តែ​ត្រូវ​បញ្ចប់​ជាមួយ​អ្នក​ទៀត​ផង។

បើ​សិន​ជា​អ្នក​នៅ​ស្រឡាញ់​គាត់​ហើយ​ចង់​ឲ្យ​គាត់​ត្រឡប់​មក​វិញ​អ្នក​គួរ​តែ​សាក​ល្បង​នូវ​វិធី​ទាំង​នេះ​ ព្រោះ​វា​អាច​ឲ្យ​អ្នក​រក​ឃើញ​ពី​ខ្លួន​ឯង​ និងអាច​ឲ្យ​គាត់​យល់​ពី​អ្នក​ហើយ​មក​រក​អ្នក​វិញ​ក៏​ថា​បាន​ តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​អ្នក​ហ៊ាន​ទទួល​ស្គាល់​ការពិត។


ប្រភព៖ ​Kanha

No comments