Camnews Na

Camnews Na

តើអ្វីទៅជាអាករបំភ្លឺសាធារណៈ? តើការគណនាយ៉ាងដូចម្ដេច?


1


1. តើអ្វីទៅ ជាអាករបំភ្លឺសាធារណៈ?

  •  អាករមួយប្រភេទដែលត្រូវកំណត់លើគ្រប់ដំណាក់កាល នៃការផ្គត់ផ្គង់សុរាមេរ័យ (គ្រឿងស្រវឹង) និងបារី ក្នុងព្រះរាជាណាច្រកម្ពុជា ដើម្បីជាប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ សម្រាប់បំភ្លឺសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។   
2. អ្នកប្រមូល និងបង់អាករបំភ្លឺសាធារណៈ
  •   បុគ្គលដែលផ្គត់ផ្គង់សុរាមេរ័យ (គ្រឿងស្រវឹង) និងបារី។ អាករបំភ្លឺសាធារណៈត្រូវអនុវត្តគ្រប់ដំណាក់កាល នៃការផ្គត់ផ្គង់សុរាមេរ័យ (គ្រឿងស្រវឹង) និងបារី។
3. ទំនិញ ដែលត្រូវជាប់អាករបំភ្លឺសាធារណៈ

  •  ស្រាបៀរ
  • ស្រាទំពាំងបាយជូរស្រស់ រួមទាំងស្រាទំពាំងបាយជូរដែលបានបន្ថែមជាតិសុរា
  • ស្រាវែមុត និងស្រាទំពាំងបាយជូរស្រស់ផ្សេងទៀតផ្សំពីរុក្ខជាតិ និងសារជាតិក្រអូប  ភេសជ្ជៈមេរ័យផ្សេងទៀត លើកលែងទឹកត្នោតជូរ និងស្រាស
  • អាល់កុលអេទីលិកសុទ្ធ ដែលមានកម្រិតជាតិសុរាក្នុងឯកតាចំណុះពី ៨០% នៃចំណុះ
  • ឬលើសពីនេះ និងអាល់កុលអេទីលិក ហើយនិងភេសជ្ជៈមានជាតិសុរាដែលបាត់បង់កំរិតសុរាដើមរបស់វា
  • អាល់កុលអេទីលិកបាត់បង់ធាតុសុទ្ធ ដែលមានកម្រិតជាតិសុរាឯកតាចំណុះពី ៨០% នៃចំណុះ និងភេជ្ជៈមានជាតិសុរា ភេសជ្ជៈស្រវឹងផ្សេងៗទៀត ការរៀបចំកែច្នៃសុរាផ្សំក្នុងប្រភេទដែលប្រើសម្រាប់ផលិតភេសជ្ជៈ
  • បារី និងបារីស៊ីហ្គាគ្រប់ប្រភេទ។ 
 4. អត្រាអាករ៖ ៣% 
5. មូលដ្ឋានគិតអាករបំភ្លឺសាធារណៈ និងការគណនា

មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈត្រូវបានកំណត់ដូចខាងក្រោម៖
ក. ចំពោះអ្នកផលិត និងអ្នកនាំចូល មូលដ្ឋានគិតអាករគឺថ្លៃផ្គត់ផ្គង់ដែលត្រូវបានកត់ត្រាលើវិក័យបត្រ រួមបញ្ជូលទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម (អ.ត.ប) និងអាករបំភ្លឺសាធារណៈខ្លួនឯង (អ.ប.ស)។
ខ. ចំពោះអ្នកផ្គត់ផ្គង់បន្ត មូលដ្ឋានគិតអាករស្មើនឹង ២០ភាគរយ នៃថ្លៃផ្គត់ផ្គង់ដែលត្រូវបានកត់ត្រាលើវិក័យបត្រ រួមបញ្ជូលទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករបំភ្លឺសាធារណៈខ្លួនឯង។

6. កាលបរិច្ឆេទផុតកំណត់សម្រាប់ដាក់លិខិតប្រកាស និងបង់ប្រាក់អាករ

យ៉ាងយូរបំផុតត្រឹមថ្ងៃទី ២០ នៃខែបន្ទាប់។

សូមមើលវិធីគណនាតាមវីឌីអូខាងក្រោម៖



អត្ថបទ៖ ElBe Na