រឿង "បុរសបំលែងកាយ" ដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញប៉ុស្តិ៍លេខ ៦
“បុរសបំលែងកាយ” គឺជាកម្រងរឿងភាគតៃវ៉ាន់ បែបមនោសញ្ចេតនា លាយឡំនឹងកាយវិការកំប្លែងសើចចុកពោះដែលបានចូលរួមសម្តែងដោយតារាល្បីៗជាច្រើនដូចជា លោក អេរិន យ៉ាន (Aaron Yan) នៃក្រុម ហ្វារិនហៃ (Fahrenheit) និងកញ្ញា ធា លី (Tia Lee) នៃក្រុម ឌ្រីមហ្គឺលស៏ (Dream Girls) ដែលជាតួឯកប្រុសស្រីនៃរឿង។
នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ សាន់លី ដ្រាមម៉ា (Sanlih Drama Awards) លើកទីបី ប្រុសសង្ហា អេរិន ក៏បានទទួលពានរង្វាន់ផ្នែកតារាសម្តែងប្រុសឆ្នើមសម្រាប់ការសម្តែងនៅក្នុងរឿងនេះ ហើយចំពោះរឿងនេះផ្ទាល់ ក៏ទទួលបានពានរង្វាន់ “រឿងដែលជាជម្រើសល្អសម្រាប់ទស្សនិកជន (Viewers Choice Drama)” ។ រឿងនេះក៏ត្រូវបានបោះឆ្នោតជា “រឿងភាសាចិនឆ្នើមប្រចាំឆ្នាំ (Best Chinese Language Drama of the Year)” ផងដែរនៅក្នុងកម្មវិធីពានរង្វាន់ដ្រាមម៉ាហ្វេវឺ ប្រចាំឆ្នាំលើកទីបី (Annual DramaFever Awards) ។
ខ្សែភាពយន្តភាគរឿងនេះនិយាយពី បុរសសង្ហា សម្បូរទ្រព្យ និងមានជោគជ័យម្នាក់បែរជាធ្លាក់ខ្លួន បំលែងកាយធ្វើជាបុរសសាមញ្ញ និងជាបុគ្គលិកគេទៅវិញ។ តើមកពីមូលហេតុអ្វី? បើចង់ជ្រាបច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង “បុរសបំលែងកាយ” ដែលនឹងផ្សាយជូនទស្សនានាពេលឆាប់ៗនេះ លើកញ្ចក់ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញប៉ុស្តិ៍លេខ ៦ តែមួយគត់៕
សូមមើលវីឌីអូឈុតខ្លីៗនៃរឿងខាងក្រោម៖
ប្រភព៖ PPCTV