Camnews Na

Camnews Na

ប្រលោមលោករឿង កំលោះកំណាច និងក្រមុំកំពូលល្បិច ភាគទី១ ដល់២១

ភាគទីពីរ

នៅរោងអាហារសាលានៅថ្ងៃច័ន្ទ គឺមានសិស្សជាច្រើនរីករាយ នឹង ជជែកគ្នា ក្នុងនោះក៏មានក្រុមមិត្តយ៉ាដែរកំពុងសើចសប្បាយជុំគ្នា ! ក៏ស្រាប់តែមានសិស្សស្រីៗនាំគ្នាស្រែកហ៊ោឡើងកញ្រៀវ ធ្វើអោយពួកនាងងាកមើល។ តើយញញឹមអៀនពេលមើលក្រុម Perfect boy ដើរមក!អ្នកទី1គឺប៊យដែរជាកូនអ្នកជំនួញធំក្នុងប្រទេស ហើយហៃស៊ូបំផុត គេជាមនុស្សចូលចិត្តធ្វើមុខកាចៗតែក៏ជាព្រាននារីកំពូលម៉ង
អ្នកទី2ជាមនុស្សសង្ហា កូនអ្នករាជការ ពូកែញញឹមបង្ហាញមន្តស្នេហ៏បំផុត ចូលចិត្តរាយមន្តស្នេហ៏តែក៏មិនដែរស្មោះត្រង់អ្នកណាម្នាក់គឺត្រូវគេដាក់ឈ្មោះថា3ថ្ងៃបែកគឺបងម៉ាកយើងនឹងហើយ។
អ្នកទី3គឺម៉ារីអូ ជាកូនអ្នកជំនួញគ្រឿងពេជ្យ បុរសចូលចិត្តនិយាយ នឹងលេងច្រើនជាងគេពូកែចាប់កំហុសបំផុត នឹងពូកែលាក់អារម្មណ៏តែអ្នកដែរជាសង្សារគេបើមិនស្អាតលំដាប់គឺមិនយកទេហើយក៏គេជាអ្នកដែរប្រើពាក្យបែក���
អ្នកទី4គឺជីរ៉ាយុ ដែរជាកូនអ្នកវិនិយោគទុន គេជាននុស្សទន់ភ្លន់នឹងស្រលាញ់សិល្បៈផងដែរ តែគួរអោយសោកស្ដាយដែរគេមានសង្សាហើយ ��
អ្នកទី4 គឺជាកូនអ្នកលំដាប់ហៃស៊ូ រកសុីវិនិយោគឡានចេញចូលក្រៅប្រទេសគេជាមនុស្សស្រលាញ់ភាពស្អាត ហើយឆ្លាត ពិភពរបស់គេគឺសៀវភៅ មិនថាជួបទីណាចូលចិត្តអានសៀវភៅយល់ដឹងផ្សេងៗហើយប្រងើយកន្តើយ នឹង មុខក្រម៉ៅជានិច្ច ពូកែមួម៉ៅ សំខាន់មិនដែរមានសង្សារសូម្បីតែម្នាក់ រហូតធ្វើអោយក្រុមយ៉ាៗគិតថាគេជាខ្ទើយ ������
គ្រាន់តែក្រុមគេចូលរោងអាហារភ្លាមធ្វើអោយជាទីចាប់អារម្មណ៏របស់ស្រី នឹងអ្នកភេទទីបី�
ម៉ារីអូ ឃើញក្រុមយ៉ាក៏សើចហើយដើរចូលមកអង្គុយតុក្បែរនោះ !!
ពួកគេបានហៅអាហារញាំុរួចក៏ជជែកគ្នា លើកលែងតែណាដេតស្ដាប់មិត្តផងមើលសៀវភៅផង!!!
«ហេ....ពួកឯងគិតថាបើមានការកម្សាន្តតនៅចុងខែនេះតើលោកគ្រូនឹងទៅណា» យ៉ាៗនិយាយលឺ
«អឺ....សមុទ្រល្អទេ»គីមស្រែកសួរលឺៗ
«តែខ្ញុំចង់ទៅលេងភ្នំ ....» ម៉ាគីនិយាយ
«ហាសហា........មកពីឯងមិនចេះហែលទឹក»យ៉ាៗសើចលឺៗ ធ្វើអោយអ្នកអង្គុយចិត្តជ្រួញចិញ្ចើម ម៉ារីអូលួចសើចព្រោះពេលនេះមិត្តគេមានអ្នកបំបែកសតិបាន
«ពួកឯងហើយនៅ គូរអោយរំខានណាស់»ណាដេតសួរមិត្ត
«នៅទេវើយ....ម៉ោងសំរាកទេវើយ» ប៊យនិយាយ
«តែយើងថ្លង់តុក្រោយយើងណាស់វើយ »ណាដេតនិយាយ
«អ្នកណាទៅត្រឹមត្រូវខំរៀនដូចសិស្សច្បងទៅ»
សំលេងមនុស្សស្រីនិយាយធ្វើអោយណាដេតងាកទៅមើលក៏ធ្វើអោយក្ដៅចិត្តភ្លាម
«អ៎.....គឺនាងមហារំអួយលាក់ពត់ទេនៀក...ហើយមិចវាទើសអីនាង» ណាដេតក្រោកឈរមើលនិយាយ ធ្វើអោយនមិត្តគេចាប់អារម្មណ៍ព្រោះថាកំរឃើញអ្នកណាដាស់អារម្មណ៏អាគាត់នឹងបានណាស់
«អួយ...នេះPerfect boy សំដីចឹងហ៎» យ៉ាៗឈរទល់មុខគេនិយាយមុខដឺ លើកដែខ្ទប់មាត់ ធ្វើអោយណាដេតខឹងកាន់ខ្លាំងលើសដើម
«តើនាងទនេរណាស់ហ្អេរ បានចូលចិត្តខាំគេមិនរើសមុខ »
«ខាំតែមនុស្សដែរគួរអោយជ្រេញប៉ុណ្ណោះ»
«នាងគិតថានាងអស្ចារ្យពីណា»
«ចុះសិស្សច្បងនឹងអស្ចារ្យពីណាដែរ?»
«ខ្ញុំមិនចង់ឈ្លោះជាមួយនាងទេ មនុស្សដូចនាងមិនសាកសមទេ » ណាដេតនិយាយមុខស្មើរ រួចក៏ដើរចេញ ធ្វើអោយយ៉ាៗខឹងខ្លាំងណាស់
«គិតថាខ្លួនឯងអស្ចារ្យពី ណាគ្រាន់តែស្អាតប៉ុណ្ណឹងរៀនពូកែប៉ុណ្ណឹង »
«អគុណដែរបានសរសើរ»ណាដេតងាកមកនិយាយហើយញញឹម រួចដើរកាន់សៀវភៅដោយកាយវិការសែនសង្ហា ធ្វើអោយយ៉ាៗ លើកដៃខាំមាត់ និយាយមិនចេញ
«សិស្សប្អួនម្នាក់នេះចំលែកមែន »ម៉ាកនិយាយសើច ធ្វើអោយពួកគេសើចលឺៗ ដើរចេញទៅ៕ យ៉ាៗឈរស្ងៀម
«នេះដែរឯងជេគេឬសរសើរគេនាងឡប់» បេឡាសើចហើយទះស្មាយ៉ាៗ
«ឯងដូចជាចំលែកមែនទៅរករឿងសិស្សច្បងរហូត»តើយនិយាយ
«មកពីជ្រេញនឹងណា មនុស្សស្អីចឹង» យ៉ាៗនិយាយពេបមាត់ តែក៏អោនមុខចុះព្រោះត្រូវស្រីពេញមួយរោងអាហារនេះ សំលក់មុខ����
នៅក្នុងបន្ទប់ប្រជុំ សាលាពេលចុងខែ
«ខាងសាលានឹងមានកម្មវិធីលំហែរកាយបន្ទាប់ពីប្រលងសំរាប់ថ្នាក់ 10 11 12 ទៅកាន់មណ្ឌលគីរី »
«យេ................» សិស្សៗនាំគ្នាស្រែកហ៊ោ ធ្វើអោយណាដេតងាកទៅមើលក៏ចំពេលយ៉ាៗកំពុងសើចស្រែកហ៊ោ ក៏យ៉ាមើលចំមកគេល្មមនាង ក៏លានអណ្ដាតដាក់គេ ..ណាដេតក៏បែរមកមើលសៀវភៅធ្វើអោយយ៉ាគ្រឿតនឹងគេពិតមែន។។
ថ្ងៃដំណើរកំសាន្តក៏មកដល់ នៅលើឡានគ្រប់គ្នានាំគ្នាសើចសប្បាយពេញនឹង...ភាគច្រើនឡានរបស់ក្រុមPerfect boy គឺសុទ្ទតែស្រីៗ ដែរដណ្ដើមគ្នាចូល ��លើកលែងតែក្រុមយ៉ាៗ គឺត្រូវគ្រូដេញមក ...ពេលពួកនាងឡើងមកក៏អង្គុយ យ៉ាក៏ងាកចំមុខណាដេតដែរដេកលើស្មាប៊យធ្វើអោយនាងកេះមិត្តៗនាងមើល ហើយក៏នាំគ្នាសើច !
បន្ទាប់ពីធ្វើដំណើរច្រើនម៉ោង ក៏មកដល់កន្លែងដំណើរកំសាន្ត ណាដេតបើកភ្នែកងើបឡើងជាមួយមិត្តដើរចុះពីឡាន ក៏ងាកចំឃើញយ៉ាដេកហ៊ាទឹកមាត់ គេក៏ក្រវីក្បាលដោយការខ្ពើមរអើម៕៕៕
នៅពេលយប់ក៏មានកម្មវិធីរាំចម្រៀងជុំគ្នាយ៉ាងសប្បាយ មិត្តគ្រប់គ្នាចូលទៅរាំលេងដោយមានជីរ៉ាយុអ្នកដេញហ្គីតាច្រៀង ខុសពីណាដេតអង្គុយ កាន់សៀវភៅមើលគេយ៉ាងស្ងៀមស្ងាត់ ហើយក៏មើលទៅចំយ៉ាៗដែរកំពុងរាំច្រៀងសើចសប្បាយធ្វើអោយគេមើលនាង
«ស្រីអីចរឹកឡេះឡោះ »ណាដេតនិយាយងួវៗហួសចិត្ត
«ចុះឯងទៅមើលគេធ្វើអី » ម៉ាកដើរមកនិយាយ
«គ្នានចង់មើលទេវើយ បើនាងនោះមិនមក»
«ហើយហៅប្អួនអាក្រក់មេះ គេគួរអោយស្រលាញ់សឹងអី »
«គ្មានឃើញត្រង់ណា»
«នេះយើងចាប់ផ្ដើមជឿរហើយដែរគេថាឯងជាខ្ទើយ »
«ហេ....អាម៉ាក.......» ណាដេតក៏ងាកទៅវាយម៉ាក ទាំងខឹងធ្វើអោយម៉ាកសើចសប្បាយ ដែរធ្វើអោយម្ខាងទៀតងាកមើលមកដោយហួសចិត្ត
«អួយ....ព្រឺសំបុរ@_@» យ៉ា គីម មាគីនិយាយ
«មិនសមសោះ សិស្សច្បងណាដេត @@»បេឡានិយាយដោយខាំដៃ ����តើយអង្អែលខ្នងមិត្តដោយខ្លួនសំលឹងទៅមារីអូ ��!
នៅពេលព្រឹកឡើងពេលញាំុអាហារ !!ណាដេតមុខក្រមួវជាមួយម្ងូបរបស់ខ្លួន
«យើងមិនចេះទេវើយ សាច់ឈ្លូសអីនឹង»
«ពួកយើងហៅសាច់នឹងទាំងអស់ចង់សាកមានតែរបស់អាអូរទេសាច់មាន់»ជីរ៉ាយុនិយាយ
«អាអូដូរជាមួយយើង ,...»
«អត់ទេវើយ...នឹងហើយវក់មើលសៀវភៅពេក »ម៉ារីអូនិយាយដោយមុខដឺ
«អាអូ.....»
«ហើុយ.....ក៏បានតែឯងសាកសាច់នេះសិនទៅឆ្ងាញ់ដែរតើ»ម៉ារីអូនិយាយរួចចាក់សាច់នឹងសមបញ្ចុកណាដេត!ណាដេតធ្វើក្រវីក្បា
«ឯងចង់សាកមួយមាត់ឬក៏ឯងមិនសីុបាយនេះហា៎»ម៉ារីអូនិយាយចង់ឈ្នះ ណាដេតក៏ហាមាត់ខាំហើយទំពា រួចទាញបាយសាច់ជ្រូកមកញាំ
«រឿងច្រើនមែនអានេះ » ណាដេតនិយាយយ៉ាងធុញទ្រាន់
នៅតុម្ខាងទៀត
«100%ច្បាស់ណាស់ឯង»តើយនិយាយយ៉ាងហួសចិត្ត
«ប្រុសឯណាគេធ្វើចឹង»គីមនិយាយសើច
«ក៏ប្រាប់យូហើយតើថាខ្ទើយ បានយើងចង់រូបរឿងអាគាត់នឹង» យ៉ានិយាយសើច
«ចឹងបានហ្វេនបងណាដេត សុទ្ទតែខ្ទើយ » មាគីនិយាយសើច ហើយក៏សើចរួមគ្នា
«ហេ...យើងមានអារម្មណ៏ថាតុស្រីនោះនិយាយដើមយើងវើយ» ម៉ាកនិយាយ
«ជាPerfect boy វាធម្មតាទេអាម៉ាក» ប៊យនិយាយ
«តែតុនេះមិនមែនហ្វេនយើងទេវើយ»ជីរ៉ាយុនិយាយធ្វើអោយណាដេតងាកមើលឃើញ ថាជាយ៉ាៗកំពុងមើលមកខ្លួនហើយសើចបែបចំអក ធ្វើអោយគេឆ្ងល់........
នៅពេលដែរនាំគ្នាចូលលេងព្រៃមើលផ្ទះអ្នកភូមិ
«ខ្លួនដើរស្រួលៗមើលគេបារម្ភ» យ៉ានិយាយដាក់គីមលឺៗពេលដើរក្បែរ ណាដេត !ពេលណាដេតដៀងភ្នែកមើលយ៉ាក៏ពេបមាត់ដាក់
«យើងមានអារម្មណ៌ថាប្អួនម្នាក់នឹងរករឿងឯងវើយ»ប៊យនិយាយ
«ឯងទៅជំពាក់លុយអីគេ » ម៉ាកនិយាយ
« នាងនឹងបែបរោគចិត្តទេដឹង »ណាដេតថាហើយក៏ដើរនាំមិត្តទៅមុនបែបមិនខ្វល់.....យ៉ាៗដើរបែកមិត្តម្នាក់ឯងព្រោះស្លុងនឹងទេសភាព
«ហេ...នេះយើងដើរមកឆ្ងាយដល់ថ្នាក់នឹងផងហ្អេ »យ៉ាៗនិយាយរួចវាយក្បាលខ្លួនឯង
«អាយ.......................» នាងដើរបែរមុខទៅវិញក៏បុកនឹងនរណាម្នាក់ធ្វើអោយភ័យយ៉ាងខ្លាំង
«ឈប់បានហើយ »ណាដេតនិយាយ
«សិស្សច្បង » យ៉ាៗមើលមុខណាដេត
«នេះសិស្សច្បងមកពីពេលណាស្ងាត់»
«វាទើសអីនាងដែរ»
«អេនេះសួរស្រួលទេណា »
«ចាំបាច់...អីទៅល្អជាមួយមនុស្សល្ងង់ដូចនាង »
«ហេ...នេះសិស្សច្បងថាអ្នកណាល្ងង់»
«ថាក្របីទេដឹង»
«អាយ..,,.អាសិស្សច្បងឡប់»
យ៉ាៗស្រែកជេ តែណាដេតមិនខ្វល់គិតតែថតរូបទេសភាព !ធ្វើអោយយ៉ាខឹងយ៉ាងខ្លាំង
«ជាខ្ទើយមែនទេ?បានចូលចិត្តឈ្លោះគ្នាជាមួយស្រី»យ៉ានិយាយ ធ្វើអោយណាដេតបែរមកមើលមុខនាងយ៉ាងកំណាច
«នាងថាអ្នកណា?» ណាដេតដើរចូលមករកនាង ហើយសួរទាំងមុខស្មើរ
«គ្រាន់តែមិនញញឹមវាពិបាកណាស់ទៅហើយនៅមកធ្វើមុខងាប់បែបនេះទៀត»យ៉ាៗគិតក្នុងចិត្តទាំងភ័យ តែមាត់បែនិយាយចេញទៅ
« ថាអោយខ្ទើយក្របីលាក់ពត់ទេដឹង»
«ចឹងហ៎»
«ចា៎!សិស្សច្បងមានបញ្ហមែនទេ?ឬជាខ្ទើយ»
«នាងដឹងរបៀបណាថាខ្ញុំជាខ្ទើយ »
«អឺ........@_@ចុះដើរមកជិតធ្វើអី» យ៉ាៗដើរអស់ផ្លួវខ្នងបុកដើមឈើ!ណាដេតអោនមុខចុះមកជិតនាង
«សិស្សច្បងរកធ្វើអីនឹង»
«ខ្ញុំសួរថានាងដឹងរបៀបណាថាខ្ញុំជាខ្ទើយ» ណាដេតអោនទៅជិតមុខយ៉ាឡើងជិតអើយសែនជិត�������ធ្វើអោយយ៉ាៗភ័យយ៉ាងខ្លាំង មុខឡើងក្រហម
«ហើយមកជិតធ្វើអីហ៎ា»យ៉ានិយាយទាំងបិទភ្នែក ធ្វើអោយណាដេតញញឹមចុងមាត់តិច
«ក៏ឆ្លើយសិនមក»
«សិស្សច្បង »យ៉ាងើបមុខមកស្រែកតែក៏ភាំងពេលដឹងថាមុខខ្លួនជិតមុខសង្ហាបែបនេះ
«មនុស្សអីក៏សង្ហាបែបនេះ»យ៉ាៗគិតក្នុងចិត្ត�
«បើខ្ញុំជាខ្ទើយនាងសាកចង់ដឹងទេ» ណាដេតនិយាយមួយមុខស្មើរជិតមុខនាង
«សិស្សច្បងចង់ធ្វើអីនឹងហា៎» យ៉ាស្រែកហើយក៏យកក្បាលបោកនឹឹងក្បាលណាដេតហើយរត់
«អួយ!នាងជើងល្អ»ណាដេតស្រែកឈឺទាំងមួម៉ៅ
«ឆាប់!មកនេះភ្លាម»ណាដេតរត់ដេញតាមយ៉ាៗ
«អាយ.....,...សិស្សច្បងជួយផង»យ៉ារត់មិនបានមើលក៏រអិលជើងធ្លាក់ពីលើភ្នំ
«នាងស្វាប្រយ័ត្ន»ណាដេតរត់ទៅចាប់អោបនាងក៏ធ្លាក់រមែលចុះទៅជាមួយគ្នា
«អួយ...............អាយ...,,,,,,,,,,,,,,,,,,,» រមៀលធ្លាក់មកក្រោមខ្លាំងគួរសម !ណាដេតបានអោបយ៉ាជាប់
«នាងមានកើតអីទេ» ណាដេតសួរ យ៉ាបាននៅពីលើណាដេតក៏ភាំងហើយឆាប់ងើបយ៉ាងលឿន
«អួយ..........»យ៉ាស្រែកព្រោះឈឺជើងធ្វើអោយណាដេតរតងើបទៅមើល
«ឈឺជើងមែនទេ»
«ហឹុម.......»
«នាងនេះចំជាមេបញ្ហមែន»
«អាវ.....នេះមកពីអ្នកណា មកពីលោកបងខ្ទើយឯងមិនចឹងហ្អេ»
«នេះខ្ញុំជាបែបនេះព្រោះនាង នៅមកនិយាយបែបនេះទៀតហ្អេ»
«សិស្សច្បងជាខ្ទើយមែនទេបានមកមួម៉ៅម្លេះ»
«នេះនាងមិនចង់ចប់មែនទេ អារឿងខ្ទើយនឹង»
«តើជាខ្ទើយមែនហ្អេ.......អុប..........» យ៉ាស្រែកមាំងទៅដោយខឹង តែក៏ត្រូវណាដេតអោនមកថើបមាត់ដោយអារម្មណ៏ខឹងដូចគ្នា !!ណាដេតថើបមាត់នាង បានធ្វើអោយយ៉ាភាំងបើកភ្នែកធំៗ ពេលតាំងសតិបានក៏រុញណាដេតចេញរកទះណាដេតតែណាដេតទប់ដៃបាន
«បែបនេះជាខ្ទើយទៀតទេ »
«សិស្សច្បង.........»យ៉ាៗនិយាយខ្សឹបមើលមុខណាដេតមុខឡើងក្រហម
«មិនច្បាស់មែនទេ!ចឹងម្ដងទៀត» ណាដេរនិយាយរួចអោនទៅថើបមាត់យ៉ាម្ដងទៀតយូជាងលើកមុន ������
«នាងស្វា...........»ណាដេតនិយាយអង្រួនយ៉ាព្រោះយ៉ាបានសន្លប់ក្នុងរង្វង់ដៃគេ
«នាងស្វាអើយ...មកធ្វើឯងខ្លាំងពេលបែបនេះក៏មកសន្លប់»ណាដេរនិយាយដោយសើចតិចដែរមិនមានអ្នកណាធ្លាប់ឃើញ!!!!!!!!!

ភាគបន្ត.........
  
ប្រភព៖ I LoveU Two Cambodia

No comments