ពេលមានស្នេហាស្រីៗ រំពឹងរឿង ៦ យ៉ាងនេះ តែពេលខ្លះបែរជាមិនសមបំណង
រឿងដែលមនុស្សស្រីរំពឹងនោះ មិនមែនជាការដែលធ្ងន់ធ្ងរអ្វីទេ តែនៅតែមិនសមបំណង ព្រោះមនុស្សពីរនាក់ចិត្តក៏ពីរ ហើយមិនប្រាកដថាគូសង្សារ គិតដូចយើងទេ។ រឿង ៦ យ៉ាងនេះស្រីៗតែងរំពឹង តែពេលខ្លះមិនសមបំណងឡើយ៖
១.សេរីភាព
ទោះជាមានសង្សារហើយក៏ដោយ តែស្រីៗនៅតែចង់មានសេរីភាពដើរហើរគ្រប់កន្លែងបាន ដោយមិនខ្វល់ពីនរណា។ តែការរំពឹងទុកនេះ មិនអាចសមបំណងឡើយ ព្រោះបើយើងនៅតែធ្វើបែបនឹងទំនាក់ទំនងស្នេហា នឹងជួបការប្រះឆា។២.ការគាំទ្រ
ក្នុងនាមជាសង្សារមនុស្សស្រីពិតជាចង់ឲ្យដៃគូគាំទ្រ គ្រប់បែបយ៉ាងទោះពេលខ្លះធ្វើខុសក៏ដោយ។ តែអ្វីដែលទទួលបានគឺមានតែការបន្ទោស ឬខឹងពីសំណាក់បុរសទៅវិញ។៣.កោតសរសើរ
មនុស្សស្រីជាច្រើនហើយតែងត្រូវសង្សារបង្អាប់វិញថា "គ្រាន់តែប៉ុណ្ណឹងសោះអួតនោះអួត” ជាសម្ដីបំបាក់ទឹកចិត្ត និងធ្វើឲ្យយើងអន់ចិត្ត បើទោះនោះជាសមិទ្ធិផលតូចតាចក៏ដោយ តែជាស្នាដៃដែលយើងខិតខំប្រឹងធ្វើវាឡើង។៤.ក្តីស្រលាញ់
អ្នកខ្លះទោះជាមានឈ្មោះសង្សារនឹងគ្នាក៏ដោយ តែមិនបានទទួលការស្រលាញ់យល់ចិត្តឲ្យសមនឹងឋានៈនោះឡើយ។៥.ភាពស្មោះត្រង់
នេះជាចំណុចដែលយើងខកចិត្តបំផុត។ មនុស្សស្រីសង្ឃឹមថាពេលមានសង្សារ មិត្តប្រុសខ្លួននឹងស្មោះត្រង់ជាមួយយើងម្នាក់គត់ តែគេបែរជាលួចលាក់មានអ្នកផ្សេង។៦.ជាចំណែកសំខាន់របស់គេ
ពេលមានសង្សារ ស្រីៗតែងចាត់ទុកគេជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានក្នុងជីវិត ហើយយើងក៏សង្ឃឹមដែរថាគេក៏ទុកយើងជាមនុស្សសំខាន់ដូចគ្នាដែរ។ តែនោះបានត្រឹមតែជាក្ដីរំពឹងប៉ុណ្ណោះ ធាតុពិតគេសូវដែរខ្វល់នឹងយើងទេ៕ប្រភព៖ Kanha



No comments