Camnews Na

Camnews Na

អស់​អារម្មណ៍​ស្រឡាញ់​ ហេតុ​អ្វី​បាន​ជា​ដូច្នេះ?


បង្កើត​អារម្មណ៍​ស្រឡាញ់​អាច​ចំណាយ​ពេល​យូរ​ ឬ​ឆាប់​អាស្រ័យ​ទៅ​តាម​មនុស្ស​ម្នាក់​ៗ​ ហើយ​ អារម្មណ៍​នោះ​ក៏​អាច​បាត់​បង់​ទៅ​វិញ​​នៅ​ថ្ងៃ​ណា​មួយ​ដែរ។ មាន​មូលហេតុ​ច្រើន​​យ៉ាង​ដែល​អ្នក​​អាច​មាន​អារម្មណ៍​​ថា​ដូច​ជា​អស់​ចិត្ត​ស្រឡាញ់​ ហើយ​អ្វី​ៗ​ប្រែប្រួល​ខុស​ពី​មុន​៖



១. មក​ពី​ស្រឡាញ់​លឿន​ពេក៖ ចូល​ចិត្ត​មនុស្ស​ម្នាក់​ចំណាយ​ពេល​តែ១​នាទី​ប៉ុណ្ណោះ​ ប៉ុន្តែ​ការ​ស្រឡាញ់​ត្រូវ​ការ​រយៈ​ពេល​យូរ​ជាង​នេះ។ កុំ​ច្រឡំ​រវាង​អារម្មណ៍​ទាំង​ពីរ​នេះ​ឲ្យ​សោះ។

២. រំពឹង​ខ្ពស់​ជ្រុល៖ កាន់​តែ​រំពឹង​គឺ​កាន់​តែ​ខក​ចិត្ត។ ពេល​ដែល​​ដៃគូ​មិន​អាច​ផ្ដល់​ឲ្យ​បាន​តាម​ការ​រំពឹង​ទុក​ យើង​ក៏​អស់​ការ​ស្រឡាញ់​បន្តិច​ម្ដង​ៗ។

៣. មិន​បាន​ត្រៀម​ខ្លួន៖ នឹង​ស្រឡាញ់​ក៏​ស្រឡាញ់​​ដោយ​មិន​បាន​ត្រៀម​អ្វី​សោះ។ ស្នេហា​មិន​មែន​មាន​តែ​ការ​ស្រឡាញ់​មួយ​មុខ​ទេ​ តែ​ក៏​មាន​ការ​លះបង់​ ការ​ព្យាយាម​ និង​ការ​ចេះ​អត់​អោន​ឲ្យ​គ្នា​ដែរ។​

៤. លែង​ឲ្យ​តម្លៃ​​ដូច​មុន៖ ពេល​វេលា​ចេះ​តែ​កន្លង​ ស្នេហា​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ។​ នៅ​ក្បែរ​គ្នា​រយៈ​ពេល​យូរ​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​មិន​ដូច​​ពី​ដំបូង​នោះ​ទេ៕



ប្រភព៖ Kanha

No comments