Camnews Na

Camnews Na

មនុស្ស​​ប្រុស​ដែល​ចាប់​ផ្ដើម​ធុញ​​ទ្រាន់នឹង​ស្នេហា​​ គេតែង​តែសម្ដែង​​រឿង​ទាំង​នេះ​ចេញ​មក


ក្នុង​ទំនាក់ទំនង​ស្នេហា​យើង​អាច​មើល​ដឹង​ថា​គេ​ចាប់​ផ្ដើម​ធុញ​ទ្រាន់​ក្នុង​ស្នេហា​ឬ​នៅ​បាន ព្រោះ​ពេល​ដែល​មនុស្ស​ចាប់​ផ្ដើម​បែប​នេះ​គេ​នឹង​បង្ហាញ​នូវ​រឿង​ទាំង​នេះ​ឡើង​មក ៖

១. ការ​សន្ទនា​គ្នា​កាន់​តែ​តិច​ទៅ​ៗ ៖ ពេល​ជួប​គ្នា​មិន​ដឹង​និយាយ​អី ឬក៏​មិន​​អាច​រក​​អី​និយាយ​គ្នា​បាន​ ហើយ​អារម្មណ៍​ដែល​ចង់​និយាយ​គ្នា​ក៏​កាន់​តែ​អស់​ទៅ​ៗ។


 រូបតំណាង

២. មិន​ដែល​នឹកនា​ពេល​វេលា​រីករាយ​ជាមួយ​គ្នា ៖ លែង​នឹក​ឃើញ​អនុស្សាវរីយ៍​ល្អ​ៗ​អី​ជាមួយ​គ្នា​ទៀត​ហើយ​ គ្រាន់​តែ​ដឹង​ថា​ពេល​នេះ​ចង់​នៅ​ឆ្ងាយ​ពី​គេ មិន​ចង់​ជួប​មុខ​គ្នា​ញឹកញាប់​ដូច​មុន​ទេ។

៣. លែង​មាន​អី​ដែល​ថ្មី​សម្រាប់​ស្នេហា​ ៖ គេ​លែង​ចង់​ធ្វើ​អី​ដើម្បី​ស្នេហា​ទៀត​ហើយ​ និយាយ​ទៅ​គឺ​តាម​ដំណើរ​ ពេល​ណា​ពេល​ហ្នឹង មិន​ចង់​ស្រោចស្រង់​ទំនាក់ទំនង​ឡើង​វិញ​ឡើយ។

៤. លែង​ឃើញ​ពី​អំពើ​ល្អ​របស់​ដៃគូ ៖ ធ្វើ​អី​ក៏​មិន​ត្រូវ​ចិត្ត ធ្វើ​អី​ក៏​លែង​ចង់​បាន​ ហើយ​គ្មាន​អារម្មណ៍​ថា​រីករាយ​ រំភើប​ដូច​ពីមុន​ទៀត​ហើយ ព្រោះ​តែ​ក្នុង​ចិត្ត​គេ​គឺ​គ្រប់​យ៉ាង​វា​លែង​សំខាន់។


រូបតំណាង

៥. ឆាប់​ខឹង​ ឆាប់​ប្រកាន់​​គ្នា មាន​រឿង​អី​តិច​តួច​គេ​ឆាប់​ខឹង គេ​ប្រកាន់​ច្រើន​ច្រើន​ជាង​ពី​មុន​ ហើយ​មិន​សូវ​ដោះស្រាយ​គ្នា​វិញ​ឡើយ គឺ​សុខចិត្ត​ដើរចេញ។
បើ​គេ​ពិត​ជា​មាន​ចំណុច​ទាំង​នេះ​មែន​ គឺ​ពិបាក​នឹង​ស្រោចស្រង់​ណាស់​ព្រោះ​គេ​លែង​ទទួល​ លែង​ចង់​បាន​អី​ទៀត​ហើយ ៕​

ប្រភព៖ Kanha

No comments