Camnews Na

Camnews Na

៨ យ៉ាង​ដែល​ជា​មូលហេតុ​ធ្វើឲ្យ​អ្នក​ជុំវិញ​ខ្លួន​ មិន​ចូលចិត្ត​មិត្ត​ប្រុស​យើង


ការ​ដែល​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​មិន​ចូលចិត្ត​សង្សារ​យើង​មិន​មែន​គ្មាន​ហេតុ​ផល​ឡើយ។ ៨ យ៉ាង​ខាងក្រោម​នេះ​បង្ហាញ​ពី​ដើមទង​ ដែល​ធ្វើឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​មិន​ចូលចិត្ត​មិត្ត​ប្រុស​យើង៖

១.ព្រោះ​តែ​យើង​ស្រលាញ់​គេ​ខ្លាំង​ពេក​ដោយ​មិន​ស្ដាប់ ឬ​ខ្វល់​ពី​នរណា​និយាយ​អ្វី​ទាំងអស់ ដូចនេះ​ហើយ​បាន​ជា​អ្នក​ដទៃ​មិន​ចូលចិត្ត​​មិត្ត​ប្រុស​យើង​ដែរ។


២.ហេតុផល​មួយ​ទៀត​នោះ ព្រោះ​យើង​កាន់​ជើង​សង្សារ​ខ្លាំង​ពេក ទោះ​ដឹង​គេ​ខុស​ក៏​នៅ​តែ​ថា​គេ​ត្រូវ។

៣.ចំណែក​ហេតុផល​មួយ​ផ្សេង​ទៀត​នោះ ព្រោះ​តែ​យើង និង​សង្សារ​ចូលចិត្ត​បណ្ដើរ​គ្នា​ទៅ​ណា​មក​ណា​មក​ចេះ​ក្រែងរអែង​ចិត្ត​អ្នក​ដទៃ។

៤.មកពី​យើង​ចំណាយ​ពេល​ជាមួយ​មិត្ត​ប្រុស​ច្រើន​ពេក រហូត​ភ្លេច​​គ្រួសារ និង​មិត្តភ័ក្ដិ ទើប​ធ្វើឲ្យ​ពួកគេ​ស្អប់​សង្សារ​យើង។

៥.ឈ្លក់​វង្វេង​នឹង​មិត្ត​ប្រុស​រហូត​មិន​ខ្វល់ខ្វាយ​ពី​ការរៀនសូត្រ ឬ​ធ្វើ​ការងារ​អ្វី។

៦.ត្រឹម​ជា​សង្សារ តែ​យើង​បែរ​ជា​​បង្ហាញ​កាយវិការ​ស្និទ្ធស្នាល​ពេក​នៅ​ចំពោះ​មុខ​ចាស់ទុំ ក៏​អាច​ជា​មូលហេតុ​ធ្វើឲ្យ​គេ​មិន​ពេញ​ចិត្ត​ដែរ។

៧.សមត្ថភាព, កម្រិត​យល់ដឹង ឬ​វណ្ណៈ​គ្រួសារ​មិន​ដល់​ខាង​យើង ក៏​ជា​មូលហេតុ​ដែល​អ្នក​ជុំវិញ​យើង​មើល​មិន​ឃើញ​ថា​ដៃគូយើង​ល្អ​ដែរ។



 ៨.រីឯ​មូលហេតុ​មួយ​ទៀត​នោះ ព្រោះ​សំណព្វ​ចិត្ត​យើង​​នឹងចូលចិត្ត​និយាយ​អួតអាង​ខ្លាំង​ពេក តែ​ធាតុពិត​មិន​មាន​អ្វី​សោះ៕


ប្រភព៖ Kanha Sabay

No comments