វិធីគណនាពន្ធលើប្រាក់បៀវត្សថ្មីសម្រាប់ឆ្នាំ ២០១៧ មានវីឌីអូ
វីឌីអូនេះបង្ហាញពីការគណនា និងបំពេញចូលទៅក្នុងលិខិតប្រកាសពន្ធលើប្រាក់បៀវត្ស និងពន្ធកាត់ទុក។
ចុចទីនេះដើម្បីមើលវីឌីអូវគ្គទី១៖
ចុចទីនេះដើម្បីមើលវីឌីអូវគ្គទី២៖
ឧទាហរណ៍សម្រាប់ពន្ធកាត់ទុកលើថ្លៃឈ្នួលអគារ ៖ ក្រុមហ៊ុនអ្នកមានឈ្នួលអគារ និងឈ្នួលការិយាល័យ
យើងត្រូវគុណនឹងអត្រាប្ដូប្រាក់ទៅជាប្រាក់រៀលខ្មែរទៅតាមអត្រាតាមខែនីមួយៗ
ខែនេះយើងត្រូវគុណនឹងអត្រា 1$ = 4033៛
បន្ទាប់មកយើងយកមកគុណនឹង អត្រាពន្ធកាត់ទុក 10% បន្ទាប់មកយើងសរុបវាចុះមកក្រោម
បន្ទាប់មកទៀតយើងយកតួរលេខដែលយើងបានគណនារួចមកបំពេញនៅខាងមុខ Form យើងត្រូវបំពេញនៅប្រអប់លេខ 5 ពន្ធលើថ្លៃឈ្នួលចលនទ្រព្យ និងអចលនទ្រព្យ ត្រូវបំពេញតម្លៃសរុប ឧទាហរណ៍វាជារូបវន្ត័បុគ្គល បើយើងជួលពី បុគ្គលយើងត្រូវដាក់រូបវន្ត័បុគ្គល បើយើងជួលពីក្រុមហ៊ុនយើងត្រូវដាក់ថា នីតិបុគ្គល ឲ្យបានត្រឹមត្រូវជៀងសវាងការបំពេញខុស និងបង់ខុសប្រភេទពន្ធ
ពេលយើងបំពេញ Form រួចហើយពេលនេះយើង ទៅបំពេញ Form ដើម្បីបង់ប្រាក់ពន្ធ យើងអាច ធីក នៅក្នុងប្រអប់ណាមួយប្រសិនបើយើងជាអ្នកជាប់ពន្ធធំ ធីកនៅ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ហើយបើសិនជានៅតាមខ័ណ្ឌត្រូវធីក សាខាពន្ធដារ និងសរសេរឈ្មោះសាខា ត្រូវបំពេញឈ្មោះសហគ្រាស ជាខ្មែរ និងជាអក្សរឡាតាំង ឲ្យបានត្រឹមត្រូវ និងពេញលេញ និងត្រូវបំពេញ លេខ VAT
ឥឡូវនេះយើង ធីក នៅពន្ធកាត់ទុកដែលយើងត្រូវបង់ ពន្ធកាត់ទុក (រូបវន្ត័បុគ្គល)
ដូចនេះពន្ធកាត់ទុកដែលយើងត្រូវបង់គឺ 604,950៛
យើងត្រូវដាក់លេខគណនីរបស់ធនាគារ តាមធនាគារដែលយើងបង់
(Form នេះសម្រាប់តែអ្នកជាប់ពន្ធធម្យម និងអ្នកជាប់ពន្ធធំ ប៉ុណ្ណោះ អ្នកជាប់ពន្ធតូច មាន Form ផ្សេង)
វីឌីអូនេះមានកំហុសឆ្គងខ្លះៗដោយសារការរៀបចំភ្លាមៗ អរគុណសម្រាប់ការតាមដាន ៕
ដោយ៖ ElBe Na
No comments