បុគ្គលិកក្រុមហ៊ុននីមួយៗ
គឺតែងតែមានការប្រកួតប្រជែងគ្នា ដើម្បីបញ្ចេញសមត្ថភាព និង
ស្នាដៃឲ្យបានច្រើន ព្រោះថា
ក្រុមហ៊ុនមិនត្រូវការបុគ្គលិកដែលខ្ជិលច្រអូស ឬ
ធ្វើការខ្ជីខ្ជានោះទេ។ អ្វីដែលជាការកត់សម្គាល់នោះ
ក្រុមហ៊ុនមិនខ្លាចការបណ្តេញបុគ្គលិកចេញនោះឡើយ
ប្រសិនបើសង្កេតឃើញថា គ្មានផ្តល់ចំណេញអ្វីតទៅទៀត។
ដូច្នេះហើយ
ប្រសិនបើអ្នកមានចំណុចអវិជ្ជមានច្រើននៅកន្លែងធ្វើការនោះ
មានន័យថា មិនយូរមិនឆាប់ ក្រុមហ៊ុននឹងបញ្ឈប់អ្នកមិនខាន។ ខាងក្រោមនេះ
គឺជាហេតុផលមួយចំនួនដែលបញ្ជាក់ថា
អ្នកអាចនឹងត្រូវបណ្តេញចេញឆាប់ៗ ហើយបើទោះបីជា គេមិនដេញ
ក៏គ្មានការរីកចម្រើនអ្វីដែរ ទាំងប្រាក់ខែ និង ឋានៈ។
១) ធ្វើការឲ្យតែរួចពីដៃ ៖
បើអ្នកជាបុគ្គលិកម្នាក់ដែល គ្មានការតាំងចិត្តធ្វើការ
ហើយគ្រាន់តែធ្វើឲ្យរួចតែពីដៃនោះ
លទ្ធផលការងារក៏មិនល្អដែរ។ ប្រសិនបើ ក្រុមហ៊ុនសង្កេតឃើញថា
សមិទ្ធិផលការងាររបស់អ្នកគ្មានការអភិវឌ្ឍ ឬ
គ្មានអ្វីល្អប្រសើរជាងមុនទេនោះ
អ្នកនឹងក្លាយជាមុខសញ្ញាដែលត្រូវគេបណ្តេញចេញឆាប់ៗខាងមុខនេះ។
ដូច្នេះហើយ ត្រូវខិតខំធ្វើការឲ្យអស់ពីលទ្ធភាព
ដើម្បីកុំឲ្យថ្ងៃអាក្រក់មកដល់ ព្រោះវាជារឿងអាម៉ាស់មួយ
ប្រសិនបើអ្នកត្រូវបានគេបណ្តេញចេញមែន។
២) មិនគោរពពេលវេលា ៖ ការធ្វើការនៅក្រុមហ៊ុន
មិនមែនមានមនុស្សតែម្នាក់ឬ ពីរនាក់នោះទេ
ដូច្នេះហើយប្រសិនបើអ្នកមានទំលាប់មិនគោរពពេលវេលាឲ្យច្បាស់លាស់ទេ
នោះក្រុមហ៊ុននឹងពិចារណាលើអនាគតរបស់អ្នកមិនខាន
ព្រោះមិនចង់ឲ្យមនុស្សម្នាក់ផ្តល់គំរូមិនល្អដល់បុគ្គលិកផ្សេងៗទៀត។
ដូច្នេះហើយ គួរបង្ហាញដល់ថ្នាក់លើ និង បុគ្គលិកដទៃទៀតថា
អ្នកគឺជាមនុស្សម្នាក់ដែលឲ្យតម្លៃខ្ពស់លើពេលវេលា
ព្រោះវាជាតម្លៃដែលមិនគួរមើលរំលង។
៣) និយាយកិច្ចការសំខាន់របស់ក្រុមហ៊ុនប្រាប់អ្នកដទៃ ៖
ក្រុមហ៊ុននីមួយៗ គឺតែងតែមានកិច្ចការសម្ងាត់របស់ខ្លួន
ដែលមានតែថ្នាក់លើ និង បុគ្គលិកសំខាន់ប៉ុណ្ណោះដែលអាចដឹង។
ដូច្នេះហើយ
ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលក្រុមហ៊ុនទម្លាយឲ្យដឹងនូវកិច្ចការសំខាន់មួយចំនួន
ហើយបែរជានិយាយរឿងទាំងនេះប្រាប់ដល់អ្នកដទៃ ឬ
ក្រុមហ៊ុនផ្សេងនោះ វាអាចនឹងបង្កហានិភ័យដល់ក្រុមហ៊ុនមិនខាន។
ក្នុងស្ថានភាពនេះ អ្នកនឹងប្រឈមមុខនឹងបញ្ហាផងដែរ។
៤) និយាយអាក្រក់ពីថ្នាក់លើ ៖ ប្រសិនបើ
ពិតជាមិនពេញចិត្តថ្នាក់លើរបស់អ្នកមែន គឺ
គួរតែសុំជួបនិយាយគ្នាដោយត្រង់ៗ និង
បញ្ជាក់អំពីមូលហេតុច្បាស់លាស់ដល់ថ្នាក់លើ
តែអ្វីដែលគួរជៀសវាងនោះ
គឺមិនត្រូវនិយាយអាក្រក់ពីក្រោយខ្នងនោះឡើយ។
ប្រសិនបើអ្នកនិយាយមិនល្អពីក្រោយខ្នង
នោះអ្នកនឹងប្រឈមមុខនឹងការបណ្តេញចេញមិនខាន
ព្រោះក្រុមហ៊ុនក៏មិនត្រូវការបុគ្គលិកប្រភេទនេះដែរ។
៥) ចូលចិត្តនិយាយកុហក ៖ ភាពស្មោះត្រង់ គឺ
ពិតជាសំខាន់ខ្លាំងណាស់ ក្នុងការធ្វើការជាក្រុម។
តែប្រសិនបើអ្នកជាមនុស្សដែល
ចូលចិត្តតែនិយាយកុហកដើម្បីចំណេញសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួននោះ
ក៏គ្មាននរណាម្នាក់ពេញចិត្តនោះដែរ
ហើយបើនិយាយអំពីក្រុមហ៊ុនវិញ
គឺរឹតតែមិនត្រូវការមនុស្សប្រភេទនេះទៅទៀត។ ដូច្នេះហើយ
គួររក្សាភាពស្មោះត្រង់ឲ្យបាន
ព្រោះវាជាតម្លៃមួយដែលមនុស្សគ្រប់គ្នាត្រូវការបំផុត។
៦) អួត ៖ ទោះបីជាអ្នកពូកែនិយាយថាខ្លួនអាចធ្វើបាន
ឬ អស្ចារ្យប៉ុណ្ណាក៏ដោយ ប៉ុន្តែបើលទ្ធផលមិនល្អទេ នោះ
មានន័យថា អ្នកជាមនុស្សពូកែតែខាងអួត
តែគ្មានយកជាសាច់ការអ្វីបាននោះទេ។ មនុស្សប្រភេទនេះ
គឺទុកក៏មិនចំណេញ ដកចេញក៏មិនខាតដែរ៕
ប្រភព៖ Bizkhmer
ហេតុផល៦យ៉ាងបញ្ជាក់ថា អ្នកអាចនឹងត្រូវគេដេញចេញពីការងារ ឬ ធ្វើការមួយជីវិតក៏មិនរីកចម្រើនដែរ
Reviewed by
Na Blog
on
9:54 PM
Rating:
5
No comments