មេរៀនសំខាន់ទាំង៧ ដែលអ្នកត្រូវចេះ បន្ទាប់ពីអ្នកត្រូវបានគេកុហក
តើអ្នកធ្លាប់ត្រូវបានគេកុហកដែរឬទេ? បន្ទាប់ពីចាញ់បោក ឬក្រោយពេលធ្លាក់ក្នុងអន្លង់នៃការកុហក តើអ្នកអាចរៀនអ្វីបានខ្លះពីការកុហកនោះ?
អ្នកអាចនឹងមិនសូវចាប់អារម្មណ៍អំពីការរៀនពីកំហុសរបស់អ្នកដទៃ ហើយអ្នកសុខចិត្តខាត ដោយបំភ្លេចវាចោល ដោយគិតថាខ្ជឹលចង់រកខុសរកត្រូវឡើយ។ អ្នកអាចនឹងបោះបង់ការរកខុសរកត្រូវចោល ក៏ប៉ុន្តែយ៉ាងហោចណាស់ អ្នកគួររៀនពីបទពិសោធន៍ទាំងដើម្បីបានជាមេរៀនប្រចាំជីវិត ទោះបីអ្នកបានខាតប្រយោជន៍ដោយសារគេកុហកទៅហើយក៏ពិតមែន ក៏ប៉ុន្តែអ្នកកាន់តែយល់ពីមនុស្សដោយការសង្កេត។ នៅពេលអ្នកចាញ់បោកនរណាម្នាក់ ឬចាញ់បោកការកុហករបស់ដៃគូរស្នេហា តើអ្នកគួរទាញយកមេរៀនពីការចាញ់បោកនោះនូវរឿងអ្វីខ្លះ? នឹងមានការបកស្រាយខាងក្រោមនេះ ដូចតទៅ៖
១. បើអ្នកយល់ថាអ្នកអាចអត់ឱនឱ្យបាន ហើយចង់សម្រេចបំណងពួកគេ នោះអ្នកអាចទុកពួកគេត្រឹមជាមិត្ត
មានពេលខ្លះ ដៃគូររបស់អ្នកគេជួបអ្នកថ្មីដែលគេពិតជាស្រឡាញ់ពិតប្រាកដ ហើយក្តីស្រឡាញ់ពីមុនមករវៀងអ្នកនឹងគេ វាកើតឡើងព្រោះតែភាពឯកការទាំងសងខាង ដល់ពេលគេជួបមនុស្សពិតប្រាកដរបស់គេដែលបេះដូងគេស្រឡាញ់អ្នកថ្មីពិតៗ។ អ្នកយល់ថាមិនអាចបន្ទោស ដោយសារមើលទៅគេពិតជាចង់សុំទោសអ្នក អ្នកក៏មិនអាចឃាត់គេ ហើយអារម្មណ៍អ្នកប្រាប់ថាវាមិនហួសហេតុពេក នោះអ្នកអាចទុកពួកគេត្រឹមជាមិត្តធម្មតា។
២. អ្នកត្រូវច្បាស់ថាមនុស្សតែម្នាក់គត់ដែលយល់ពីអារម្មណ៍របស់អ្នក គឺមានតែអ្នកម្នាក់ឯងទេ
ប្រាប់ខ្លួនឯងថា គេមិនអាចយល់ពីអារម្មណ៍អ្នកទេ មានតែអ្នកម្នាក់ឯងប៉ុណ្ណោះដែលយល់។ ដូច្នេះ ចូរអ្នកកុំទៅទាមទារជីកសួរអ្វីពីគេដើម្បីឱ្យគេមកយល់អារម្មណ៍អ្នក គេមិនយល់ទេ។
៣. កុំយល់ថានេះជាស្នេហាចុងក្រោយ រហូតគិតខ្លីបំផ្លាញរឿងល្អៗដែលនឹងកើតមាននៅថ្ងៃខាងមុខ
វាគួរតែអ្នកត្រូវត្រូវដេកឈឺចាប់ ប្រសិនបើនេះជាស្នេហាចុងក្រោយរបស់អ្នក។ ក៏ប៉ុន្តែ ជីវិតមិនត្រូវបានបញ្ចប់ដោយសារគ្មានគេក្បត់អ្នកទេ នៅមានរឿងល្អៗជាច្រើនទៀតរងចាំអ្នកនៅថ្ងៃខាងមុខ។
៤. បើគេនៅមិនព្រមកែ ជម្រើសដ៏ល្អបំផុតគឺអ្នកត្រូវដើរចេញ
កំហុសខ្លះរបស់ដៃគូរ ដោយសារគេសុំទោសថាជាការជ្រុលជ្រួសមួយពេល ហើយចិត្តអ្នកនៅព្រមអភ័យទោសដល់គេក្នុងរឿងនេះ តើបើថ្ងៃណាមួយគេមិនព្រមកែ នោះជម្រើសរបស់អ្នកគឺត្រូវដើរចេញ។
៥. កុំព្យាយាមសោកស្តាយ
តើអ្នកសោកស្តាយអ្វី? សោកស្តាយដោយបាត់បង់មនុស្សដែលក្បត់អ្នក? សោកស្តាយបានការអ្វី? សោកស្តាយបានត្រឹមតែសោកស្តាយ ដូច្នេះកុំសោកស្តាយ។
៦. មិនមែនរាល់ការបែក សុទ្ធតែជាការបាត់បង់នោះទេ
បាត់បង់មនុស្សដែលមានតម្លៃ នោះគឺជាការបាត់បង់មួយ។ តែបើបាត់បង់មនុស្សក្បត់ នោះមិនមែនជាការបាត់បង់នោះទេ។ អ្នកអាចនឹងឈឺចាប់ដោយសារស្នេហ៍ចាស់មិនទាន់បំភ្លេច តែមនុស្សដែលគួរទៅ គេទៅដោយខ្លួនគេ ជារឿងរបស់គេ នេះមិនមែនជាការបាត់បង់របស់អ្នកទេ។
៧. ត្រូវដឹងថា កាន់តែរំពឹង កាន់តែឈឺចាប់
ការរំពឹង ជាអារម្មណ៍របស់ចិត្តទាញយក។ ចិត្តទាញយក តែបែមិនបាន ចិត្តនឹងប្រទះការខក កាន់តែខក កាន់តែឈឺចិត្ត៕
ប្រភព៖ Hahaha Sabay
No comments