Camnews Na

Camnews Na

​ប្រុស​ៗ​ចាប់​ផ្ដើម​ស្រលាញ់​ស្រី​ៗ ច្រើន​បង្ហាញ​ទាំង ៧ នេះ


មនុស្សប្រុសភាគច្រើនពេលចាប់ផ្ដើមស្រលាញ់នារីណាម្នាក់ ចូលចិត្តធ្វើរឿងមួយចំនួន ដើម្បីគេស្រីដឹងខ្លួន។ រឿងទាំងនោះមាន៖
១.ឧស្សាហ៍ឃើញគាត់សម្លឹងមកយើង៖ ជាការពិតណាស់បុរសជាច្រើនពេលតាមស្រលាញ់ដំបូង គេចូលចិត្តសម្លឹង រហូតធ្វើឲ្យយើងអៀនក៏មានដែរ។

២.គាត់និយាយរកយើងខ្លីៗ៖ ប្រសិនបើគេកំពុងតែតាមស្រលាញ់យើងមែន គាត់នឹងជាមួយនិយាយយើងខ្លីៗ តែបង្កប់ន័យជ្រៅ ឬជាសម្ដីស្រទន់។
៣.សរសើររបៀបអៀនៗ៖ មនុស្សស្រលាញ់គ្នាច្រើនតែប្រើពាក្យ «អូនស្រស់ស្អាតណាស់» តែទឹកមុខអៀនៗយើងជានិច្ច។
៤.ចាំរឿងសំខាន់ៗយើងជានិច្ច៖ កុំថាឡើយថ្ងៃកំណើត សូម្បីតែថ្ងៃទទួលសញ្ញាប័ត្រ ឬទទួលការទទួលបានជោគជ័យពីអតីតកាលក៏គាត់ចាំបានដែរ។
៥.ចូលចិត្តផ្ញើសាឌុប៖ ពេលផ្ញើសាមកម្ដងៗមិនមែនមួយទេ គឺពីរបីដងផ្ទួនៗ ហើយបើយើងយឺតក្នុងការឆ្លើយតប នឹងសួរដេញដោលរកមូលហេតុ។
៦.មិត្តភ័ក្ដិគាត់ប្រាប់ថាគាត់ចូលចិត្តយើង៖ មនុស្សប្រុសពេលស្រលាញ់នារីណាម្នាក់មិនទាន់ហ៊ានមកប្រាប់តាមត្រង់ឡើយ តែគេនឹងប្រាប់មិត្តភ័ក្ដិជិតស្និទ្ធគេ ហើយមិត្តភ័ក្ដិគេនឹងមកប្រាប់យើងបន្ត។
៧.ព្យាយាមបានប៉ះពាល់យើង៖ ពេលទៅណាមកណាតែពីរនាក់ គាត់ព្យាយាមប៉ះដៃអ្នកបន្តិចឲ្យបានអស់ចិត្ត៕

ប្រភព៖ herinterest

1 comment: