Camnews Na

Camnews Na

រឿង​ទាំង ១០ ដែល​មនុស្ស​ស្រី​ប្រាថ្នា​ចង់បាន ពី​បុរស​ដែល​ខ្លួន​ស្រឡាញ់

មនុស្សប្រុស តែងរអ៊ូរទាំថា មនុស្សស្រីមានភាពស៊ាំញ៉ាំ និងរញ៉េរញ៉ៃណាស់ ប៉ុន្តែ ប្រសិនបើអ្នកក្រឡេកមើលឲ្យស៊ីជម្រៅបន្តិច អ្នកនឹងដឹងថា មនុស្សស្រីងាយយកចិត្ត និងមិនចង់បានអ្វីច្រើន ពីមនុស្សដែលខ្លួនស្រឡាញ់នោះទេ។
ជាការពិតណាស់ យើងស្រឡាញ់គេ ដោយសារតែគេធ្វើឲ្យយើងសប្បាយចិត្ត រីករាយ និងផ្តល់អ្វីដែលយើងត្រូវការ។ ដូច្នេះ ដើម្បីយកចិត្តមនុស្សស្រី និងដើម្បីដឹងថា មនុស្សស្រីត្រូវការអ្វីខ្លះនោះ សូមអានអត្ថបទខាងក្រោមនេះ។
  • ប៉ះចង្កេះនាង ប៉ុន្តែ អ្នកត្រូវប្រុងប្រយ័ត្ន ពីព្រោះបើអ្នកមិនទាន់ស្និទ្ធស្នាល ឬនាងគ្មានអារម្មណ៍ល្អទេ វាអាចបង្កជាបញ្ហាធំបាន។
  • និយាយជាមួយនាង វាអាចមានន័យថា ស្តាប់នាងនិយាយទៅវិញទេ។ ការនិយាយកំដរនាង មិនមែនបានន័យថា អ្នកត្រូវបើកមាត់និយាយរហូតទេ ប៉ុន្តែ អ្នកត្រូវស្តាប់នាងឲ្យបានច្រើន។
  • កុំលាក់បាំងពិតណាស់ នាងនឹងកាន់តែស្រឡាញ់អ្នក ប្រសិនបើអ្នកប្រាប់រឿងក្នុងចិត្ត រឿងអាថ៌កំបាំង ឬរឿងរ៉ាវទាំងអស់របស់អ្នក។
  • យកអាវក្រៅ គ្របឲ្យនាង វាជាកាយវិការរបស់សុភាពបុរស ដែលច្រើនតែធ្វើ ចំពោះមនុស្សស្រី ដើម្បីបង្ហាញអំពី ការស្រឡាញ់ថ្នាក់ថ្នម និងយកចិត្តទុកដាក់។
  • នៅឲ្យជិតនាង ប៉ុន្តែ មិនមែនថើបទេ ការនៅកាន់តែជិត នឹងធ្វើឲ្យនាងកក់ក្តៅ ប៉ុន្តែ បើមិនធ្លាប់ទេ អ្នកកុំចង់សាកថើប ឬប៉ះពាល់នាងឲ្យសោះ ប្រយ័ត្នស៊យធំ។
  • ឲបនាងពីក្រោយ ប្រសិនបើអ្នកស្និទ្ធស្នាលគ្រប់គ្រាន់ កាយវិការបែបនេះ ជាជម្រើសដំបូង ដែលអ្នកត្រូវតែអនុវត្ត។
  • ធ្វើឲ្យនាងសើច មនុស្សស្រីត្រូវការភាពរីករាយ និងសំណើចគ្រប់ពេលវេលា ហើយការធ្វើឲ្យនាងសើច នឹងអាចឆក់យកចិត្តនាងបានយ៉ាងងាយ។
  • ដើរលេងជាមួយមិត្តភក្តិនាង ការចុះសម្រុងនឹងមិត្តភក្តិរបស់នាង អាចបញ្ជាក់ថា នាងជ្រើសរើសអ្នកបានត្រឹមត្រូវហើយ។
  • ស្តីដណ្តឹង រួចរៀបការ វាជាក្តីប្រាថ្នាធំបំផុត សម្រាប់មនុស្សស្រីគ្រប់រូប៕
ប្រភព៖ Health

No comments