
- បុរសដែលមានចរិកក្មេងស្ទាវ កាចសាហាវ៖ "ចរិតក្មេងស្ទាវ"
មិនមែនសំដៅលើបុរសក្មេងស្ទាវទេ។ បុរសប្រភេទនេះ
ជាបុរសដែលមិនមានទំនួលខុសត្រូវក្នុងឆាកជីវិតរបស់គេទេ
គេស្គាល់តែការសប្បាយរីករាយ ហើយជួនកាលគេជាមនុស្សដ៏ឃោរឃៅទៀតផង
និងចូលចិត្តដើរលេង ប្រព្រឹត្តអំពើដូចក្មេងឈាមរាវ!
- បុរសគំរិះម៉ៅស្វិត៖ មិនគិតថាចាស់ ឬក៏ក្មេងទេ បុរសដែលកំណាញ់ម៉ៅស្វិត
បេះមិនចេញប្រភេទនេះ នារីបានរាប់អាន សេពគប់ និងប្រតិព័ទ្ធបុរសប្រភេទនេះ
នាងប្រកដ ជាត្រូវតឹងទ្រូង ណែនចិត្ត ឬទឹកភ្នែក
ក្នុងមួយជីវិតរបស់នាងជាក់ជាមិនខាន ព្រោះនាង គ្មានសង្ឃឹមថា បានស្លៀកពាក់
រឺតុបតែងខ្លួនហ៊ឺហារបានល្អៗនឹងគេឡើយ ហើយមួយវិញទៀត
គឺគ្មានឳកាសបានប្រើរបស់ថ្លៃៗសោះឡើយ!
- បុរសចរិកញី សកម្ញ៉កដូចស្រី ៖ បុរសប្រភេទនេះ
គេស្រលាញ់តែភាពហ៊ឺហារ តុបតែងខ្លួនស្អាតបាត និងមានចរិតមានៈ ឆេវឆាវ
តែគ្មានឆន្ទៈពិតប្រាកដឡើយ។ ហើយអ្នក កុំគិតថាមិនមានបុរសបែបនេះឲ្យសោះ
ព្រោះតាមការស្រាវជ្រាវ ក្នុងចំណោម មនុស្ស ប្រុស ១០០០នាក់ អាចមាន ១ ឬ ២
ផងដែរ ម៉្យាងវិញទៀត បុរសប្រភេទនេះ
តែងតែមានឋានៈមុខមាត់ក្នុងសង្គមទៀតផង ។
- បុរសសម្ភារៈនិយម៖ បុរសប្រភេទនេះ គេឃើញមានច្រើនណាស់។
ជាប្រភេទបុរសដែលស្រលាញ់តែការឡូយឆាយ ចូលចិត្តប្រើប្រាស់របស់ទំនើបៗ
មិនដែលខ្វល់ខ្វាយពីអារម្មណ៍របស់ដៃគូខ្លួនឡើយ។ មានន័យថា
គេជាប្រភេទបុរសអាត្មានិយម ឬយើង អាចហៅម៉្យាងទៀតថា ជាប្រភេទបុរស "អញនិយម"។
- បុរសដែលអពលានុភាពនៃលិង្គ៖ និយាយអោយចំ
គឺប្រភេទបុរសដែលមិនមានសមត្ថភាពផ្លូវភេទ ព្រោះបុរសប្រភេទនេះ
ជាទូទៅជាប្រភេទមនុស្សដែលចូលចិត្តប្រើហឹង្សារផ្នែកភេទ..
អ្នកអាចជានារីរងគ្រោះ ប្រសិនបើបានជួបបុរសប្រភេទនេះ៕
- បុរសទន់ជ្រាយគ្មានឆន្ទះហើយស្តាប់តាមតែសម្តីម៉ែឪ៖ ពាក្យចាស់ពោលថា ត្រូវជ្រើសរើសបុរស ដើមទ្រូង៥ហត្ថ
ព្រោះបុរសពិតប្រាកដគឺជាបុរសដេលអាចទទួលខុសត្រូវលើវាសនាអនាគតខ្លួនឯង
និងដៃគូជីវិតរបស់គេ ប៉ុន្តែសម្រាប់ពួកបុរសដែលទន់ជ្រាយ
ងាករេដូចចុងស្រល់វិញ ច្បាស់ណាស់ថា
គេនឹងធ្វើតាមការបញ្ជាររបស់ម៉ែឳគេ បើសិនជាមានទំនាស់កើតឡើង។
ប្រភេទមនុស្សប្រុសដែលមនុស្សស្រីមិនត្រូវការជាគូជីវិត!
Reviewed by
Na Blog
on
11:38 PM
Rating:
5
No comments