Camnews Na

Camnews Na

កុំ​សេពគប់​មនុស្ស​ប្រុស​​ ៦ ប្រភេទ​នេះ​ជា​ដៃ​គូ​​​ បើ​មិន​ចង់​ទឹក​ភ្នែក​នៅ​ថ្ងៃ​ក្រោយ



វា​ជា​រឿង​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​គិតគូរ​មុន​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ជ្រើស​រើស​អ្នក​ណា​ម្នាក់​ជា​ដៃ​គូ​ ហើយ​បើ​អ្នក​ជួប​មនុស្ស​ប្រុស​ប្រភេទ​នេះ​ អ្នក​គួរ​តែ​ចៀសវាង​ទៅ​៖
1. បុរស​សង្ហារ​​តែ​រូប​ ប៉ុន្តែ​មិន​ឆ្លាត​៖​ បើ​អាច​អ្នក​គួរ​តែ​រក​មនុស្ស​ប្រុស​ណា​ដែល​ឆ្លាត​ទើប​ល្អ​ ព្រោះ​គាត់​អាច​ដោះ​ស្រាយ​បញ្ហា និង​គ្រប់​គ្រង​ស្ថានការណ៍​បាន​ដោយ​ឆ្លាត​វ័យ ។
2. មនុស្ស​ប្រុស​ដែល​ខ្ជិល​ខ្លាំង​ ៖​​ ​ខ្ជិល​តិចតួច​មិន​ជា​បញ្ហា​ទេ​ ប៉ុន្តែ​បើ​គេ​ខ្ជិល​មិន​ចង់​ធ្វើ​អី​​សោះ​ នោះ​អ្នក​គួរតែ​កុំ​សេពគប់​អី​​ព្រោះ​​ទៅ​ថ្ងៃ​ក្រោយ​អ្នក​គ្មាន​ការ​រីកចម្រើន​នោះ​ទេ​​ហើយ​កុំ​រំពឹង​ថា​រៀបការ​ហើយ​គេ​ផ្លាស់​ប្ដូរ​នោះ។
3. មនុស្ស​ប្រុស​ដែល​ចូលចិត្ត​ផឹក​ស្រា​ ៖​ អ្នក​មិន​គួរ​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​មនុស្ស​ដែល​យក​ស្រា​ដាក់​ខ្លួន​នោះ​ទេ​ បើ​អ្នក​មិន​ចង់​គ្រាំ​ចិត្ត​នៅ​ថ្ងៃ​ក្រោយ​ ព្រោះ​អ្នក​ដឹង​ហើយ​ថា​មនុស្ស​ដែល​ស្រវឹង​គឺ​បែប​ណា។


4. មនុស្ស​ប្រុស​ដែល​ក្បត់​អ្នក​ផ្សេង​មក​ស្រឡាញ់​អ្នក​៖​ គេ​អាច​ក្បត់​អ្នក​មុន​ដើម្បី​អ្នក​ នោះ​គេ​ក៏​អាច​ក្បត់​អ្នក​ដើម្បី​អ្នក​ផ្សេង​បាន​ដូច​គ្នា​ ព្រោះ​គេ​មាន​ទម្លាប់​បែប​នេះ​ទៅ​ហើយ។
5. មនុស្ស​ប្រុស​ដែល​មិន​គាំទ្រ​អ្វី​ដែល​អ្នក​ធ្វើ​ ៖​​ គេ​តែង​តែ​រិះគន់​អ្នក​ តែងតែ​​ចាប់​កំហុស​ ចំអក​ឲ្យ​​អ្នក​ និង​តែងតែ​ធ្វើ​ឲ្យ​អ្នក​អារម្មណ៍​មិន​ល្អ​ នោះ​អ្នក​មិន​គួរ​ទាក់ទង​នោះ​ទេ​ព្រោះ​វា​អាច​ឲ្យ​អ្នក​មាន​សម្ពាធ​ផ្លូវចិត្ត​។
6. មនុស្ស​ប្រុស​ដែល​មិន​គោរព​ម្ដាយ​ និង​មនុស្ស​ស្រី​ដទៃ​ទៀត​ ៖​ បើ​គេ​ជា​មនុស្ស​បែប​នោះ​មែន​អ្នក​គួរ​តែ​ចេញ​ឲ្យ​ឆ្ងាយ​ទៅ​​ ព្រោះ​ថ្ងៃ​ក្រោយ​អ្នក​ក៏​អាច​បែប​នោះ​ដែរ​ ព្រោះ​សូម្បី​តែ​ម្ដាយ​គេក៏​គេ​មិន​គោរព​ផង​ ចុះ​ទម្រាំ​អ្នក​ទៀត​។
ការ​សម្រេច​ចិត្ត​ខុស​នឹង​នាំ​អ្នក​ទៅ​កាន់​ផ្លូវ​ខុស​ ដូច្នេះ​អ្នក​​ត្រូវ​ជ្រើស​រើស​មនុស្ស​ប្រុស​ម្នាក់​ដែល​អ្នក​អាច​រស់​នៅ​ជាមួយ​និង​នាំ​អ្នក​ទៅ​កាន់​សុភមង្គល។

ប្រភព៖ Kanha


No comments