Camnews Na

Camnews Na

កុំ​ឆ្ងល់​អី​! នេះ​ជា​មូលហេតុ​​មិត្ត​ប្រុស​មិន​ចូលចិត្ត​ឆ្លើយ​សំណួរ​​យើង

យើង​តែង​គិត​ថា​វា​ជា​រឿង​ធម្មតា​ក្នុង​ការ​សួរ​មិត្ត​ប្រុស​ពេល​យើង​ចង់​ដឹង​រឿង​អ្វី​មួយ​ តែ​​ប្រហែលយើង​មិន​បាន​គិត​ទេ​ថា​ប្រុស​ៗ​​មិន​ចូលចិត្ត​ឆ្លើយ​សំណួរ​នោះ​ទេ។ នេះ​ជា​លក្ខណៈ​មួយ​ខុស​គ្នា​រវាង​បុរស​និង​ស្ត្រី​ ហើយ​យើង​គួរ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់៖


១. គេ​ហត់​ក្នុង​ការ​ឆ្លើយ៖ បន្ទាប់​ពី​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ​ គេ​​ប្រាកដ​ជា​អស់​កម្លាំង​ណាស់។ បើ​យើង​ចង់​ដឹង​រឿង​អ្វី ​ហើយ​គិត​តែ​ពី​សួរ​គេ​នោះ​ ប្រាកដ​ណាស់​ថា​គេ​មិន​សប្បាយ​ចិត្ត​ទេ។​

២. រឿង​ខ្លះ​មិន​អាច​ចែក​រំលែក​បាន៖ វា​មិន​មែន​ជា​រឿង​សំងាត់​ផិត​ក្បត់​អ្វី​ទេ​ ​គ្រាន់​តែ​ការ​គិត​ខ្លះ​គេ​ចង់​រក្សា​ជា​គំនិត​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។

៣. មិន​ចង់​ឲ្យ​ប៉ះពាល់​អារម្មណ៍​យើង​៖ ចំពោះ​រឿង​ខ្លះ​ ពេល​ឆ្លើយ​ការ​ពិត​ទៅ វា​អាច​​ប៉ះពាល់​ដល់​អារម្មណ៍​យើង​បាន។​ ដើម្បី​បញ្ចៀស​បញ្ហា​នេះ​ គេ​ក៏​ជ្រើស​រើស​មិន​និយាយ​តែ​ម្ដង។​​ ក្នុង​ករណី​នេះ​ គឺ​គាត់​គិត​ពី​យើង​នោះ​ឯង។​

៤. ពេល​ខ្លះ​គាត់​មិន​ឆ្លើយ​មក​ពី​គាត់​មិន​ដឹង៖ យើង​ប្រហែល​ចង់​បាន​ចម្លើយ​ភ្លាម​ៗ​ទៅ​លើ​រឿង​អ្វី​មួយ​ដែល​យើង​សួរ​គាត់​ ដូច​ជា​ពេល​​រើស​ខោអាវ​នៅ​ផ្សារ​ជាដើម។​ គាត់​អាច​មិន​ឆ្លើយ​ព្រោះ​តែ​គាត់​មិន​យល់​ពី​រឿង​អស់​នេះ​ទេ។​ ​​


៥. មិន​ច្បាស់​ថា​យើង​ចង់​បាន​អ្វី៖ សំណួរ​ខ្លះ​ពិត​ជា​គ្រោះថ្នាក់​ណាស់។ ឧទាហរណ៍​ដូច​ជា​ពេល​សួរ​ថា​ តើ​ចូលចិត្ត​ម៉ូដ​សក់​កាត់​ថ្មី​ទេ? បើ​គាត់​ឆ្លើយ​ថា​មិន​ចូលចិត្ត​ យើង​ប្រាកដ​ជា​​​មិន​សប្បាយ​ចិត្ត​ហើយ។ តែ​បើ​ម៉ូដ​សក់​នោះ​មិន​សូវ​ស្អាត​ តែ​គាត់​ឆ្លើយ​ថា​ស្អាត​ យើង​អាច​ថា​គាត់​កុហក។ សួរ​ថា​គាត់​គួរ​ទៅ​ផ្លូវ​ណា?

ដូច​នេះ​ស្រី​ៗ​គួរ​យល់​ពីចំណុចខុស​គ្នា​នេះ។​ បើ​សួរ​សង្សារ​គេ​មិន​ទាន់​ឆ្លើយ​ កុំ​ឆាប់​អន់​ចិត្ត​អី ​ត្រូវ​គិតកត្តា​ទាំង​នេះ​សិន៕


ប្រភព៖ Kanha Sabay

No comments