ដើម្បីភាពរហ័សរហួននាពេលព្រឹកព្រលឹម ស្រីៗគួរអនុវត្តន៍គន្លឹះ ៦ យ៉ាងនេះ
ដើម្បីមានភាពរហ័សរហួននៅពេលព្រឹកព្រលឹម ស្រីៗគួរតែអនុវត្តន៍ខ្លួនតាម ៦ គន្លឹះខាងក្រោមនេះ ព្រោះអាចឲ្យយើងទៅដល់គោលដៅលឿន។ ៦ យ៉ាងនោះមាន៖
១.កែលំអគុណភាពការគេង៖ វាជាការពិត នៅពេលដែលយើងឆាប់ចូលគេង នោះយើងនឹងឆាប់ភ្ញាក់ដែរ។ ដូចនេះចូលគេងពី ៩ ឬ ៩ យប់ នោះយើងនឹងគេងឆ្អែត ព្រឹកម៉ោង ៦ នឹងភ្ញាក់ខ្លួនឯង។
២.រៀបចំសំលៀកបំពាក់មុនចូលគេង៖ ជៀសវាងការប្រញាប់ប្រញាល់ ពេលយប់យើងគួរជ្រើសរើសសំលៀកបំពាក់ទុកមួយអន្លើឲ្យមានរបៀប ហើយពេលព្រឹកយើងមិនចាំបាច់ចំណាយពេលវេលាលើរឿងនេះ៖
៣.គ្រឿងតុបតែងមុខ៖ គ្រឿងសម្អាងដែលប្រើផាត់ទៅធ្វើការ និងគ្រឿងសម្អាងដែលប្រើទុកចូលរួមក្នុងកម្មវិធីផ្សេងៗ គួរដាក់ដោយឡែកពីគ្នា ដើម្បីកុំឲ្យពិបាករក។
៤.ធ្វើសក់ដោយម៉ូដងាយៗ៖ យើងគួរតែរើសម៉ូដទុកជាមុន ហើយព្រឹកឡើងចាប់ផ្ដើមធ្វើតែម្ដង ទើបមិនខ្ជះខ្ជាយពេល ហើយធ្វើម៉ូដណាងាយស្រួលបានហើយ។
៥.ដាក់ម៉ោងរោទ៍សម្រាប់ងូតទឹក៖ ស្រីៗប្រសិនបើបណ្ដោយអាចចំណាយពេលងូតទឹករាប់ម៉ោង ដូចនេះដើម្បីភាពរហ័សរហួនគួរតែដាក់ម៉ោងរោទ៍ត្រឹម ៧ ទៅ៨ នាទីបានហើយ ទម្រាំតែជូតខ្លួនរួច គឺ ១០ នាទីល្មម។
៦.កុំឆែកទូរស័ព្ទ៖ បើរវល់តែមើលទូរស័ព្ទនោះ យើងនឹងខាតពេលច្រើន។ ដូចនេះពេលភ្ញាក់ពីគេងកុំឆែកទូរស័ព្ទឲ្យសោះ៕
ប្រភព៖ Kanha Sabay
No comments