Camnews Na

Camnews Na

មនុស្ស​ស្រី​៥​ប្រភេទ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ខ្លាច​មិន​ហ៊ាន​សូម្បី​តែ​ចូល​ជិត


មនុស្ស​ប្រុស​មាន​ចរិត​ផ្សេង​គ្នា​ ហើយ​ក៏​ស្រឡាញ់​មនុស្ស​ស្រី​ផ្សេង​ៗ​គ្នា​ដែរ​ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ​ដែល​មនុស្ស​ប្រុស​តែងតែ​​ព្យាយាម​គេច​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ស្រី​ទាំងប្រភេទ​នេះ​៖​

១.មនុស្ស​ស្រី​​​ដែល​ទុក​មនុស្ស​ប្រុស​ដូច​​អ្នក​ស៊ី​ឈ្នួល​ឲ្យ​ខ្លួន៖ តើ​នរណា​ហ៊ាន​ចូល​ជិត​អ្នក​ទៅ​ បើ​គ្រាន់​តែ​ឃើញ​មុខ​ក៏​ប្រើ​​គាត់​នោះ​? មាន​រឿង​អី​ក៏​ឲ្យ​គាត់​ធ្វើ​ ដូច​គាត់​ហ្នឹង​អ្នក​បម្រើ​អ្នក​អីចឹង គាត់​ក៏​ចេះ​ហត់​ដែរ​ ដូច្នេះ​បើ​អ្នក​មាន​ចរិត​បែប​ហ្នឹង​អ្នក​គួរ​តែ​កែ​ប្រែ​ទៅ។

២.មនុស្ស​ស្រី​​ដែល​គិត​ថា​ខ្លួន​ដូច​ជា​ម្ចាស់ក្សត្រី៖​ គិត​ថា​ខ្លួន​ឯង​ធ្វើ​អី​ក៏​ត្រូវ​ មិន​ចេះ​ស្ដាប់​គេ​ស្ដាប់​ឯង​ ហើយ​គិត​ថា​អ្នក​ផ្សេង​មិន​ល្អ​ដល់​ខ្លួន ធ្វើ​ខ្លួន​ដូច​មាន​តែ​ឯង​ និង​​មិន​ចេះ​ទទួល​កំហុស​​ ហើយ​ថែម​ចង់​ឲ្យ​គេ​មក​លួង​ខ្លួន​ឯង​ទៀត។



៣.មនុស្ស​ស្រី​ដែល​គិត​ថា​គាត់​ទំនេរ​ខ្លាំង៖​ ចង់​ឲ្យ​គាត់​និយាយ​ជាមួយ​គ្រប់​ពេល​ ផ្ញើ​សារ​មក​គ្រប់​ពេល ហើយ​តែង​តែ​តាម​គាត់​ស្អិត​ មិន​ចង់​ឲ្យ​គាត់​ទៅ​ណា​ឆ្ងាយ​ពី​ខ្លួន​។​ អ្នក​ត្រូវ​ដឹង​ថា​គាត់​ក៏​ត្រូវ​ធ្វើ​ការ​ រៀន​ ឬ​មួយ​ត្រូវ​ការ​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ដែរ​ មិន​មែន​ចេះ​តែ​ទំនេរ​ដូច​អ្នក​គិត​នោះ​ទេ។

៤.មនុស្ស​ស្រី​​ដែល​ងាយ​ស្រួល​ឲ្យ​គេ​ញ៉ែ​ពេក​​៖​ មនុស្ស​ប្រុស​ឆាប់​មើល​ដឹង​ចរិត​មនុស្ស​ស្រី​​ណាស់​ បើ​គ្រាន់​តែ​​គេ​និយាយ​ចង់​ដឹង​ចិត្ត​អ្នក​ អ្នក​ក៏​ទៅ​តាម​គេ​ដែរ​ ហើយ​អ្នក​ណា​ៗ​​ក៏​ឆាប់​ញ៉ែ​អ្នក​បាន​នោះ​ វា​ពិត​ជា​មិន​ល្អ​សម្រាប់​អ្នក​នោះ​ទេ។

៥.មនុស្ស​ស្រី​ដែល​ឆាប់​​មាន​អារម្មណ៍​ក្ដុកក្ដួល​ពេក៖​ មនុស្ស​ស្រី​ដែល​ឆាប់​ទួល​បាន​អារម្មណ៍​គ្រប់​ប្រភេទ​ ខឹង​ក៏​ឆាប់​ ឈឺ​ចាប់​ក៏​ឆាប់​ទទួល​បាន​ ទឹក​ភ្នែក​ក៏​ឆាប់​ស្រក់​ ហើយ​ឆាប់​ចាប់​បាន​អារម្មណ៍​ដែល​អ្នក​ផ្សេង​ផ្ដល់​ឲ្យ​ ដូច្នេះ​វា​មាន​ន័យ​ថា​អ្នក​ឆាប់​រង​ឥទ្ធិពល​ពី​គេ​ពេក​ហើយ។

ចរិត​ដែល​មិន​ល្អ​អ្នក​គួរ​តែ​លះ​បង់​ទៅ​ ព្រោះ​វា​មិន​បាន​ចំណេញ​អី​ដល់​អ្នក​នោះ​ទេ​មាន​តែ​ធ្វើ​ឲ្យ​គេ​ស្អប់​ថែម​ទៀត។


ប្រភព​ ៖ Citifmonline និង Kanha Sabay



No comments