ខ្ញុំមានជំងឺអៀនប្រៀន - I have shyness disease
ប្អូនស្រី ណារី (មិនមែនឈ្មោះពិតទេ) អាយុ ៣១ ឆ្នាំ
ជាអ្នកលក់គ្រឿងទេសនៅក្នុងផ្ទះរបស់ប្អូន នៅឯខេត្តមួយ។
ប្អូនស្រីណារីបានសំរេចមកជួបពិគ្រោះជំងឺរបស់ខ្លួន ក្រោយពីបានអានអត្ថបទស្តីពី
ជំងឺចាញ់ច្រាបគេក្នុងទំព័រវេជ្ជសាស្ត្រផ្លូវចិត្ត។ ណារី បានរៀបរាប់ថា
ជំងឺប្អូនកើតមានជាង១០ឆ្នាំ មកហើយ គឺណារី មានលក្ខណៈអៀនប្រៀន ខ្លាចៗ
ពេលនិយាយមិនហ៊ានមើលមុខគេចំ មិនហ៊ានញ៉ាំអីជុំគ្នា
មិនហ៊ាននិយាយគ្នានៅក្នុងចំណោម មិនហ៊ានសរសេរនៅចំពោះមុខគេ។ នៅពេលទៅញ៉ាំការ
គេម្តងៗ ប្អូនណារី
មិនដែលហ៊ានញ៉ាំម្ហូបអីទេ ហើយនៅពេលនោះណារី មានអាការៈភ័យ ញ័រទ្រូង ញ័រដៃជើង
ស្ពឹកមុខមាត់ ក្តៅមុខក្តៅមាត់ ស្ងួតក្នុងមាត់ ដែលជាហេតុនាំ
អោយប្អូនស្រីចង់តែគេច ចេញពីគេ តែ ណារី នៅទ្រាំដល់ទីបញ្ចប់។
ប្អូនស្រី ណារី និយាយថា នៅពេលជួបគេម្តងៗ ប្អូនស្រីហាក់ដូចជាមានទឹកមុខស្ពុលៗ ហើយណារី មានអារម្មណ៍ថាគេគ្រប់គ្នាកំពុងតែនាំគ្នាមើលមកខ្លួន ហើយគិតអ្វីមួយមិនល្អពីខ្លួន។ នៅពេល លក់ដូរឬជួបជាមួយអតិថិជន អារម្មណ៍ភ័យរបស់ណារីបានកើតឡើង ណារីមិនហ៊ានមើល មុខគេចំទេ ហើយប្រញាប់ប្រញាលលក់ឥវ៉ាន់អោយឆាប់អស់។ ប្អូនស្រីណារីមានសម្បុរស្រអែម មានរូបរាងស្តើង ស្លៀកពាក់ស្អាតបាតសមរម្យ និងញញឹមស្រស់ស្រាយនៅពេលសន្ទនាជាមួយ វេជ្ជបណ្ឌិត។ ប្អូនស្រីណារីនិយាយថា មានបុរសៗជាច្រើនបានចង់រាប់អានប្អូនជាសង្សា ឬ ចូលដណ្តឹង តែប្អូនស្រីមិនដែលហ៊ាននិយាយរកគេវិញទេ ដែលជាហេតុធ្វើអោយបុរសទាំងនោះ លែងទាក់ទងប្អូនទៀត។ ប្អូនស្រីគិតថា ដោយសារសភាពរបស់ប្អូនស្រីបែបនេះ បុរសទាំងនោះនឹង មិនអាចរស់នៅជាមួយប្អូនស្រីបានទេ ដូច្នេះប្អូនស្រីសុខចិត្តប្រកែកគ្រប់យ៉ាង។ ប្អូនស្រីមាន វប្បដិសារីយ៉ាងខ្លាំងចំពោះការបាត់បង់ឱកាសក្នុងការមានគូរស្រករ។ ករណីដូចបានរៀបរាប់ខាង លើ វារំខានដល់ជិវិតរស់នៅរបស់ណារីណាស់ ប្អូនស្រីមានការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះសភាព បែបនេះ។
ដោយបានឃើញករណីសិក្សាក្នុងវេជ្ជសាស្ត្រផ្លូវចិត្តដូចជាករណីរបស់ប្អូនស្រី ប្អូនស្រីក៏ប្រញាប់ ជិះរថយន្តក្រុងមកភ្នំពេញដើម្បីទទួលការព្យាបាល។ ប្អូនស្រីទទួលបានការព្យាបាលតាមបែប ប្រែពុទ្ធិអកប្បកិរិយា និង ឱសថ។ សូមជូនពរអោយប្អូនស្រីទទួលបានជោគជ័យ ក្នុងការព្យាបាល និង ឆាប់មានគូរស្រករនិងគេ។ ប្រសិនបើប្រីយមិត្តមានបញ្ហាដូចប្អូនស្រីណាវី សូមប្រញាប់មកទទួលការព្យាបាលអោយបានឆាប់។

ប្រភព៖ Facebook

No comments