បើបុរសម្ដងដូចស្រឡាញ់ ម្ដងដូចអត់ ធ្វើម៉េចដឹងចិត្តគេពិតទៅ?
អាចជាមិត្តភ័ក្ដិ
ឬជាអ្នកធ្វើការជាមួយដែលតែងធ្វើឲ្យយើងមិនយល់ពីគំនិតរបស់គាត់ព្រោះពេលខ្លះដូចស្រឡាញ់យើង
ហើយពេលខ្លះដូចជាអត់ទេ។ ស្រីៗ!
បើអ្នកកំពុងជួបបញ្ហាបែបនេះសូមកុំបារម្ភ
ព្រោះចំណុចខាងក្រោមនេះអាចជួយអ្នកឲ្យគត់សម្គាល់ពីការគិតរបស់គាត់បាន៖
១. ដំបូងកំណត់អារម្មណ៍ខ្លួនឯងឲ្យច្បាស់៖ តើយើងមានគំនិតយ៉ាងណា? ព្រមទេបើគេស្រឡាញ់យើងមែន? ចុះបើអត់? ដឹងអារម្មណ៍ខ្លួនឯងនឹងជួយឲ្យយើងចេះសម្គាល់បានលឿន។
២. ធ្វើខ្លួនធម្មតាសិន៖ មានស្ត្រីជាច្រើនដែលច្របូកច្របល់ក្នុងចិត្តពេលជួបរឿងបែបនេះ។ ទោះយ៉ាងណា យើងត្រូវរក្សាភាពធម្មតាទើបយើងអាចសម្លឹង និងយល់ពីគាត់បានច្បាស់។
៣. កុំអាលប្រញាប់សរុបសេចក្តី៖ ព្រោះពេលខ្លះទង្វើល្អៗដែលគាត់គឺជាទម្លាប់ ហើយប្រហែលគាត់មិនបានចាប់អារម្មណ៍ទេ។ ពិនិត្យថាតើគាត់ធ្វើបែបនេះទៅកាន់អ្នកផ្សេងទេ?
៤. សួរមិត្តភ័ក្ដិយើង៖ ពួកគេនឹងផ្ដល់យោបល់ល្អៗដល់យើងនឹងស្មានមិនដល់ព្រោះគេអាចពូកែសង្កេតពីអ្វីដែលកំពុងកើតឡើង។
៥. កំណត់ទំនាក់ទំនងរវាងយើង និងគាត់៖ តើគាត់ធ្លាប់បង្ហាញឲ្យឃើញសញ្ញាលើសពីមិត្តភ័ក្ដិទេ? អាចជាសញ្ញាដែលគាត់មិនដែលបង្ហាញទៅមិត្តភ័ក្ដិស្រីផ្សេងៗ ដូចជាការយកចិត្តទុកដាក់យើងជាងគេ តែងនឹកឃើញយើងមុនគេ ឬ ជួយយើងដោយគ្មានរុញរាជាដើម។ ទាំងនេះអាចជាសញ្ញាវិជ្ជមានហើយ៕
ប្រភព៖ Kanha

No comments