Camnews Na

Camnews Na

ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញានឹងសម្តែងរឿងភាគរួមគ្នាលើកដំបូង


ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក  ព្រាម សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគេទម្លាយថា ទើបនឹងទទួលបានតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស។ ភាពយន្តភាគថ្មីនេះនឹងក្លាយជាភាពយន្តលើកដំបូងដែលពួកគេសម្តែងរួមគ្នា។
ព្រាប សុវត្តិធ្លាប់បានសម្តែង ភាពយន្តមួយចំនួន រួមមកហើយដូចជារឿង “នេសាទក្រពើ” រឿង”ធ្លាប់ស្រលាញ់ខ្ញុំទេ?” ជាដើម គ្រាដែលតារាចម្រៀងឱក សុគន្ធ មិនធ្លាប់បានចូលរួមសម្តែង ភាពយន្តសោះចាប់តាំងពីនាងប្រឡូក ក្នុងអាជីព សិល្បៈ ប៉ុន្តែ ការសម្តែង មិនមែនជាឧបសគ្គសម្រាប់នាងឡើយ ព្រោះតែនាងឆ្លងកាត់ការសម្តែង ក្នុងបទចម្រៀង ជាច្រើនរួចមកហើយនោះ។ ស្របពេលដែលបទ”រាំអញ្ជែកៗ” របស់តារារចម្រៀងទាំងពីរបានទទួលការគាំទ្រច្រើនស្រាប់តែលេចចេញដំណឹងថាអ្នកទាំងពីរបានចាប់ដៃគ្នាថតភាពយន្តភាគថ្មីរួមគ្នាផងដែរ។ ការទម្លាយនេះដែរក្រោយពេលដែលស្ថានីយទូរទស្សន៍ហង្សមាសបានសំងំថតភាពយន្តភាគថ្មីរបស់ខ្លួនអស់ជាងមួយខែមកហើយ។ ទោះជាយ៉ាងណាចំណងជើងភាពយន្តយន្តភាគថ្មីនេះមិនត្រូវបានគេបញ្ជាក់ទេ ប៉ុន្តែ ប្រាកដណាស់ថា ភាពយន្តនេះដឹកនាំសម្តែងដោយផលិតករជើងចាស់ លោក ហ្វៃ សំអាង ដែលទើប នឹងលាឈប់ពីការងារនៅទូរទស្សន៍ អប្សរា នោះ។
ទោះជាយ៉ាងណាគេនៅមិនទាន់ស្វែងរកការបញ្ជាក់ពីតារាចម្រៀង លោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា បាន នៅឡើយទេ ខណៈដែលលោក ហ្វៃ សំអាងបានស្នើមិនធ្វើការបញ្ជាក់ពីដំណឹងនេះ។ ប៉ុន្តែប្រភពពីសិល្បករ ដែលបានចូលរួម សម្តែងក្នុងរឿង នេះលើកឡើងថាផលិតកម្មហង្សមាស បានដាក់កំពូលតារាចម្រៀងប្រចាំផលិតកម្មរបស់ខ្លួនមកសម្តែងរឿងភាគថ្មីរបស់ខ្លួនដើម្បីទាក់ទាញការចាប់អារម្មណ៍ ហើយគេចម្លែក ដែលភាពយន្តនេះត្រូវបានរិតត្បិត និងលាក់លៀមមិនឲ្យមានការបញ្ចេញព័ត៌មានណាមួយនោះ។ ប្រភពបញ្ជាក់ថា សូម្បីតែការថតរូបបង្ហោះក៏ត្រូវបានហាមឃាត់ដែរសម្រាប់តារាសម្តែង ក្នុងរឿងនេះ ព្រោះតែជាលក្ខខណ្ឌ របស់ផលិតកម្ម ដែលលើកឡើងថា រក្សាការសម្ងាត់ និងចង់ឲ្យរឿងនេះចាប់ផ្តើមផ្ទុះការគាំទ្រនៅពេលចេញផ្សព្វផ្សាយវីដេអូខ្លីវិញ។ ប្រភពលើកឡើងដែរថា ភាពយន្តភាគថ្មីនេះជារឿងបែបមនោសញ្ចេតនា និងមានឈុតឆាកជាច្រើន ថតនៅភ្នំពេញនិងខេត្ត មួយចំនួន។ មានការលើកឡើងដែរថាភាពយន្តនេះថតបានប្រមាណជិត៥០ភាគរយហើយ ហើយ ក៏គ្រោងនឹង បញ្ចប់ការថតក្នុងពេលឆាប់ៗនេះ ដែលតាមការប៉ាន់ស្មាន ភាពយន្តដែលសម្តែងរួមដោយតារាចម្រៀង ពីររូបនេះនឹងចាក់បញ្ចាំងក្នុងអំឡុងចុងឆ្នាំ២០១៧នេះ ៕







ប្រភព៖ NKDNEWS


No comments