Camnews Na

Camnews Na

ហេតុផលជា​​ច្រើន ​ដែលធ្វើឲ្យ​មនុស្ស​ស្រី​​សុខ​ចិត្ត​ជ្រើស​បុរស​ត្រឹម​ជាមិត្តភ័ក្ដិ​ ជា​​ជាង​យកធ្វើ​ជា​សង្សារ


មាន​នារី​ខ្លះ​ គាត់​សុខ​ចិត្ត​យក​មនុស្ស​ប្រុស​រាប់អាន​គ្នា​​ត្រឹម​មិត្តភ័ក្ត ជា​ជាង​ស្នេហា ព្រោះ​មាន​ហេតុផល​ច្បាស់​លាស់។ ​ហេតុផល​ទាំង ៩ នោះ​មាន​៖

១. មិត្តភ័ក្ដិ​ទោះ​ជា​អ្នក​ស្ថិត​ក្នុង​ស្ថាការណ៍​អ្វី​ក៏​នៅ​ជាមួយ​គ្នា​រហូត ថែ​រក្សា​គ្នា ​ទុក​ដូច​បងប្អូន។

២. មិត្តភ័ក្ដិ ​នឹង​នៅ​ជាមួយ​អ្នក​រហូត ​ហើយ​ក៏​អាច​យូរ​ជាង​សង្សារ​បាន​ដែរ មិន​ងាយ​ចេះ​ខឹង​អន់​ចិត្ត​អ្វី​នោះ​ទេ។

៣. មិត្តភ័ក្ដិ ​មិន​តម្រូវ​ឱ្យ​អ្នក​ផ្កាប់​ចិត្ត​ច្រើន​ឡើយ ​មិន​ដូច​សង្សារ​ដែល​ត្រូវ​តាម​ចិត្ត​គេ​គ្រប់​ពេល​វេលា។

៤. មិត្តភ័ក្ដិ បើ​​អ្នក​ធ្វើ​អ្វី​លើ​គេ​​ខុស ​អាច​ត្រូវ​គ្នា​វិញ​ដោយ​ការ​សុំទោស​បន្តិចបន្ដួច តែ​បើ​សង្សារ​វិញ ​បើ​ហ៊ាន​តែ​ខុស​បន្តិច ហើយ​គេ​ចង់​បែក​ចិត្ត​ទៀត​នោះ លួង​ចង់​ស្លាប់​ក៏​មិន​ងាយ​ត្រូវ​គ្នា​វិញ​ដែរ។



៥. មិត្តភ័ក្ដិ ​នឹង​ស្រលាញ់​អ្នក​រហូត ​បើ​ទោះ​ជា​អ្នក​ចាស់​ទៅ​លែង​ស្អាត​ដូច​មុន​ក៏​ដោយ ប៉ុន្តែ​សង្សារ​វិញ​ហ៊ាន​តែ​មិន​ស្អាត​បន្តិច​ដឹង​តែ​រក​ថ្មី​ហើយ។

៦. មិត្តភ័ក្ដិ ​នឹង​យល់​ពី​អ្នក​ច្រើន​ជាង​សង្សារ ព្រោះ​គេ​អាច​នឹង​ស្និទ្ធ​ជាមួយ​អ្នក​ជាង ​មនុស្ស​ប្រុស​ដែល​ជួប​គ្នា​ម្ដង​ម្កាល​ឬ​ទើប​តែ​ស្រលាញ់​គ្នា​នោះ។

៧. មិត្តភ័ក្ដិ ​មិន​ដែល​ចង់​ធ្វើ​បាប​អ្នក​ទេ ទោះ​ខឹង​ក៏​ដោយ ​តែ​​ផ្ទុយ​ពី​សង្សារ​ឱ្យ​តែ​ខឹង ដឹង​តែ​រត់​ចោល​ឯង​រហូត។

៨. មិត្តភ័ក្ដិ ​តែងតែ​ចង់​ឱ្យ​អ្នក​ល្អ​គ្រប់​ពេល ​រហូត​ដល់​ពេល​ខ្លះ​ពួកគេ​អាច​ធ្វើ​ថោក​ដាក់​អ្នក​ដទៃ​ដើម្បី​អ្នក​ក៏​មាន មិន​ដូច​សង្សារ​មាន​តែ​ពាក្យ​ស្រលាញ់​តែ​ពេល​ខ្លះ​មិន​ខ្វល់ជាមួយ​អ្នក​ឡើយ។

៩. មិត្តភ័ក្ដិ ​មិន​ដែល​ចង់​បាន​អ្វី​ពី​អ្នក​ទេ តែ​បើ​សង្សារ​វិញ​រក​តែ​ផល​ចំណេញ ​ជា​ពិសេស​រឿង​លើ​គ្រែ​តែ​ម្ដង៕


ប្រភព៖ Kanha

No comments