ទិចនិកធ្វើអោយសង្សារស្រឡាញ់ងប់ជាងមុន
មនុស្សប្រុសគ្រប់រូបតែងចង់បាននារីដែលពូកែម្ញិកម្ញក់ ពូកែធ្វើអោយមនុស្សប្រុសសប្បាយចិត្ត ទោះបីជាស្អាត ឬមិនសូវស្អាតក៏ដោយ សំខាន់អោយតែពូកែនិយាយ សម្តីផ្អែម និងពូកែយកចិត្ត ធានាថាសង្សារ ឬស្វាមីប្រាកដជាមិនទៅណាឆ្ងាយពីយើងឡើយ។ ខាងក្រោមនេះ គឺជាទិចនិកមួយចំនួន ដែលជួយដល់មិត្តនារីធ្វើអោយបុរសជាគូស្នេហ៍កាន់តែស្រឡាញ់ឡើង៖
ទិចនិកទី១: ការថែរក្សាសម្រស់
ការថែរក្សាសម្រស់អោយគង់រង្ស និងស្រស់ស្អាតជាចំណុចទាក់ទាញរបស់បុរសដែលប្រាថ្នាចង់បានមិត្តស្រីរបស់ខ្លួនស្អាតគេ និងគួរអោយស្រឡាញ់ទៀត ទោះបីបណ្តើរណាក៏មិនសូវខ្មាសគេដែរ។ ដូច្នេះមិត្តនារីគួរតែគិតពីបញ្ហាសម្រស់ជាសំខាន់ បើសិនចង់ទៅចូលរួមជាមនុស្សមិត្តប្រុសបានជាញឹកញាប់ ព្រោះមិត្តប្រុសយើងគេមិនចង់បណ្តើរស្រីចាស់ ឬមុខអាក្រក់ចូលក្នុងប្រជុំមនុស្ស ឬកម្មវិធីធំៗទេ។
រូបតំណាង
ទិចនិកទី២: យកចិត្តទុកដាក់នឹងសង្សារ
បើមានសង្សារ មានស្វាមី តែមិនយកចិត្តទុកដាក់នឹងគេទេ មិនយូរប៉ុន្មានគេនឹងទៅរកអ្នកដែកយល់ពីចិត្តរបស់គេ ទោះបីជាយើងមានសម្រស់ស្អាតប៉ុណ្ណាក៏ដោយ បើគ្រាន់តែពាក្យលួងលោម ផ្អែមល្ហែម “អូនស្រឡាញ់បង” ក៏មិនចេះនិយាយផង តើអោយគេនៅស្រឡាញ់យើងដល់ពេលណាទៀត? ដូច្នេះការយកចិត្តទុកដាក់នេះ វាសំខាន់ជាងសម្រស់ស្អាតទៅទៀត ដែលជាចំណុចសំខាន់បំផុតសម្រាប់មនុស្សស្រីយើង។
ទិចនិកទី៣: ចេះរ៉ូមែនទិច
បើមនុស្សយើងមិនចេះធ្វើអ្វី ដែលរ៉ូមែនទិចទេ ធ្វើធ្មឹងៗដូចគល់ឈើ មនុស្សប្រុសប្រាកដជាគ្មានអារម្មណ៍ជាមួយទេ ជាពិសេសភាពស្និតស្នាលនឹងត្រូវឃ្លាតឆ្ងាយនៅពេលខាងមុខមិនខាន។ ការបង្កើតភាពរ៉ូមែនទិច អាចបង្កើតអារម្មណ៍ល្អៗចំពោះគ្នា និងធ្វើអោយភាពស្និតស្នាលកាន់តែឡើងមួយកម្រិតទៀត។
រូបតំណាង
ទិចនិចទី៤: ផ្តល់តម្លៃអោយគ្នា
មនុស្សយើងមិនថាជាបុរសឬនារីទេ បើសិនមិនចេះយោគយល់ និងចេះអធ្យាស្រ័យអោយគ្នាទេ នៅជាមួយគ្នាមិនបានយូរទេ ទោះបីស្រឡាញ់គ្នាដល់កម្រិតណាក៏ដោយ។ ដូច្នេះការចេះអោយតម្លៃចំពោះគ្នា ចេះគោរពស្រឡាញ់គ្នា គឺជាគន្លឹះសំខាន់ដែលអាចរក្សាចំណងស្នេហាបានយូរអង្វែង និងបង្កើតនូវកិត្តិយសអោយគ្នាទៅវិញទៅមកថែមទៀត។
ទិចនិចទី៥: កុំរករឿងច្រើន
ពេលខ្លះការងារច្រើន នៅកន្លែងការងារ និងការងារផ្ទះទៀត មនុស្សនឹងមានអារម្មណ៍ថាតានតឹង ធុញថប់ក្នុងចិត្ត បើសិនមកដល់ផ្ទះមានប្រពន្ធពូកែរអ៊ូទៀត ប្រាកដជាធ្វើអោយប្តីទៅញាុំបាយក្រៅផ្ទះមិនខានទេ។ ដូចនេះកុំរអ៊ូច្រើនពេល ដែលប្តីឬសង្សារមកពីធ្វើការងារនឿយហត់ ឬអារម្មណ៍មិនល្អ រង់ចាំគេស្រួលអារម្មណ៍ត្រជាក់ចិត្ត ចាំគិតគូរទារលុយពីគេក៏មិនទាន់យឺតពេលដែល។ ម្យ៉ាងវិញទៀត មនុស្សស្រីអាចធ្វើឫកម្ញិកម្ញក់បាន តែកុំធ្វើអោយក្លាយជាមនសុ្សគួរអោយធុញអោយសោះ ព្រោះមនុស្សស្អប់ជាងគេគឺ មនុស្សស្រីដែលគួរអោយធុញ រអ៊ូច្រើនេះហើយ៕
ប្រភព៖ សៀវភៅជីវិត
No comments