Camnews Na

Camnews Na

ស្នេហា​ផ្អែម​ល្ហែម​មិន​ចាំបាច់​ត្រូវ​តែ​ចំណាយលុយ​ច្រើន​ទេ ស្រីៗ​យើង​ធ្វើ​រឿង​ងាយៗ​ទាំង​នេះ​ទៅ


ក្ដី​ស្រឡាញ់​ដែល​យើង​គួរ​ផ្ដល់​ជូន​ទៅ​មិត្ត​ប្រុស​ ឬស្វាមី​មិន​មែន​ចាំ​បាច់​តែ​កាដូ​ថ្លៃៗ ឡាន​ទំនើប​ ឬ ទូរស័ព្ទ​ស៊េរីថ្មី​នោះ​ទេ​ តែ​វា​អាច​ចេញ​ពី​ចំណុច​តូចៗ​ប្រចាំ​ថ្ងៃ​ដែល​យើង​ប្រហែល​មិន​បាន​​ចាប់​អារម្មណ៍៖


១. សួរ​នាំ​អំពី​ការងារ​របស់​គាត់​ និង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់

២. មិន​ចាំបាច់​មាន​ហេតុ​ផល​អ្វី​ក៏​អាច​ផ្ញើ​សារ​បាន៖ «អូន​ស្រឡាញ់​បង» ឬ «បង​ជា​មនុស្ស​សំខាន់​បំផុត​ក្នុង​ជីវិត​អូន»

៣. ពេល​គាត់​នៅ​ឆ្ងាយ​ Call ទៅ​គាត់​ និង​ប្រាប់​គាត់​ថា​អ្នក​កំពុង​នឹក

៤. សម្លឹង​កែវភ្នែក ​និង​និយាយ​លើក​ទឹក​ចិត្ត​ពេលគាត់​​ជួប​ការ​លំបាក

៥. ពេល​ទំនេរ​ដើរ​លេង​ម្ដង​ម្កាល​កុំ​ភ្លេច​កាន់​ដៃ​គ្នា​ឲ្យ​សោះ​​



ទាំង​នេះ​ហើយ​ជា​រឿង​​ងាយ​ៗ​មិន​ចាំ​បាច់​ចំណាយ​អ្វី​តែ​វា​ Sweet ​ខ្លាំង​​សម្រាប់​គូ​ស្នេហ៍​​គ្រប់​រូប​៕


ប្រភព៖ Kanha

No comments