គេតែងនិយាយថា
វិធីសងសឹកដ៏មានប្រសិទ្ធភាពបំផុតគឺរស់នៅឲ្យមានសេចក្ដីសុខ។
ដូចនេះ បើអ្នកធ្វើរឿងទាំង៤ខាងក្រោមនេះបាន
អតីតសង្សាររបស់អ្នកនឹងស្ដាយក្រោយជាមិនខានដែលបាត់បង់អ្នក។
១. ធ្វើល្អដាក់អ្នកថ្មី
នៅពេលដែលអ្នកធ្វើទង្វើល្អៗដាក់សង្សារថ្មីដែលមិនធ្លាប់បានធ្វើពីមុនជាមួយអ្នកចាស់នោះ
អតីតសង្សាររបស់អ្នកនឹងទ្រាំមិនបាន
ព្រោះគេមិនធ្លាប់មានអារម្មណ៍ដែលត្រូវបានគេយកចិត្តទុកដាក់ខ្លាំងដូចនេះ។
ជាក់ស្ដែង អ្នកអាចដើរលេងឆ្ងាយៗ
នៅមាត់សមុទ្ររួចបង្ហោះលើបណ្ដាញសង្គមឲ្យគេបានឃើញនូវអ្វីដែលអ្នកកំពុងសោយសុខ
ខុសពីការនៅក្បែរគេ។
២. នៅតែជាខ្លួនឯងតែស្អាតជាងមុន
ផ្លាស់ប្ដូរម៉ូដសក់ ស្ទីលស្លៀកពាក់ ចេះថែរក្សាខ្លួនជាងមុន
ក្លាយជាមនុស្សស្អាតជាងកាលពីមុន
ក៏គ្រប់គ្រាន់ធ្វើឲ្យស្ដាយក្រោយដែលហ៊ានបោះបង់មនុស្សស្អាតដូចជាយើង។
៣. បើអ្នកចាស់ទូរស័ព្ទមក សូមលើកហើយនិយាយថា៖ "អ្នកណាគេហ្នឹង?”
បើទោះបីជាអ្នកដឹងច្បាស់១០០%ថាអ្នកជាណាជាអ្នកខលមកក៏ដោយ
តែកុំភ័យខ្លាចឲ្យសោះ ហើយត្រូវលើកដោយសួរថា "ណាគេហ្នឹង?”
ធានាថាសង្សារចាស់អ្នក
នឹងខឹងដាច់ក្បាលដាច់កន្ទុយនៅពេលអ្នកមានចេតនាធ្វើភ្លេចគេដូចនេះ។
ជាធម្មតា គេនឹងគិតថាខ្លួនឯងសំខាន់ខ្លាំងណាស់ចំពោះអ្នក
ជាពិសេសបើគេជាអ្នកសុំបែកគ្នា។ តែអ្នកត្រូវតែឲ្យគេដឹងថា
អ្នកអាចបំភ្លេចគេក្នុងរយៈដ៏ឆាប់បំផុត។
៤. ធ្វើរាល់អ្វីដែលសង្សារចាស់ហាមប្រាម
កាលពីមុន
អ្នកត្រូវគេហាមប្រាមរឿងជាច្រើនដូចជាមិនឲ្យស្លៀកខ្លីពេក
មិនឲ្យផាត់មុខ ជួបជុំមិត្តភ័ក្ដិជាដើម។ នៅពេលនេះ
អ្នកអាចធ្វើរឿងទាំងនេះដោយបើកចំហឲ្យគេបានដឹងថា គ្មានគេ
ជីវិតរបស់យើងគឺមិនសេចក្ដីសុខ និងសេរីភាពពេញទំហឹង
គឺគ្មានអ្នកណាចងជើងយើងទៀតទេ៕
ប្រភព៖ Kanha
វិធី៤យ៉ាងធ្វើឲ្យសង្សារចាស់ស្ដាយបោកខ្លួន ដែលបានបោះបង់អ្នកចោល
Reviewed by
Na Blog
on
8:59 PM
Rating:
5
No comments