ព្យាយាមថែស្នេហានោះហើយ តែនៅតែបរាជ័យ អ្នកគួរតែគិតរឿងទាំងនេះ
រឿងខ្លះទោះបីអ្នកព្យាយាមថែយ៉ាងណាក៏វានៅតែបាត់បង់ដែរ ដូច្នេះវាមិនមែនជាកំហុសអ្នកនោះទេ ព្រោះមនុស្សដែលចាកចេញសុទ្ធតែមានមូលហេតុរបស់គេ។ បើស្នេហាមួយនោះអ្នកមិនអាចថែរក្សាបានទេ អ្នកគួរតែបណ្ដោយវាទៅហើយគិតថា៖
១. ទទួលយកថាអ្នកមិនអាចធ្វើឲ្យគេសប្បាយចិត្ត ៖ បើគេរីករាយពេលដែលនៅជាមួយអ្នកហើយ គេប្រហែលជាមិនចាកចេញនោះទេ នេះគឺមកពីគេមិនអាចទទួលបានសេចក្ដីសុខពីអ្នក ដូច្នេះអ្នកគួរតែជូនពរគេឲ្យរកឃើញសុភមង្គលពិតប្រាកដ។
រូបតំណាង
២. អ្នកមិនអាចគ្រប់គ្រងអារម្មណ៍គេបានទេ ៖ បើគេចង់ទៅហើយនោះ អ្នកមិនអាចឃាត់គេ ឬចង់គ្រប់គ្រងជីវិតគេនោះឡើយ ព្រោះគេមានសិទ្ធិនឹងជ្រើសរើសផ្លូវជីវិតរបស់គេ។
៣. អ្នកបានធ្វើគ្រប់យ៉ាងដើម្បីស្នេហានេះហើយ ៖ ទោះយ៉ាងណាក៏អ្នកបានព្យាយាមថែរក្សាការស្រឡាញ់មួយនេះហើយដែរ ទោះបីជាវាបាត់បង់ក៏អ្នកមិនបានខុសលើស្នេហានេះទៀតដែរ។
៤. ត្រូវជឿថាគ្រប់យ៉ាងកើតឡើងសុទ្ធតែមានហេតុផល ៖ គេចង់ចាកចេញ គេប្រាកដជាមានហេតុផល ហើយទោះអ្នកទទួលបាន ឬ មិនទទួលបានក៏គេនៅតែសម្រេចចិត្តថាបញ្ចប់វា។
៥. សម្រេចចិត្តថាគួរតែរាប់អានគ្នា ឬបញ្ចប់សូម្បីតែមិត្តភ័ក្ដ ៖ ត្រូវគិតឲ្យច្បាស់ថាអ្នកអាចរាប់អានគ្នាបានទេ បើសិនជាទំនាក់ទំនងជាមិត្តភ័ក្ដិនោះមិនល្អដល់អ្នក និងគេ នោះអ្នកមិនគួរឡើយ ព្រោះកុំឲ្យមានរឿងមិនល្អកើតឡើងទៀត។
រូបតំណាង
No comments