Camnews Na

Camnews Na

រឿង​ ៥ យ៉ាង​ដែល​មនុស្ស​ស្រី​ត្រូវ​តែ​ចាំ​ក្រោយ​ពេល​បែក​គ្នា

រូបតំណាង

ការ​បែក​បាក់​គឺ​ជា​រឿង​មួយ​ដែល​មនុស្ស​ជៀស​មិន​ផុត​គ្រាន់​តែ​មុន​ ហើយ​និង ក្រោយ​តែ​ប៉ុណ្ណោះ តែ​អ្វី​ដែល​សំខាន់​គឺ​យើង​អ្នក​នៅ​ គួរ​តែ​គិត​ និង ធ្វើ​អ្វី​បន្ត​ទៀត។ បើ​សិន​ជា​អ្នក​ជ្រើស​យក​ផ្លូវ​បែក​គ្នា​ហើយ នោះ​អ្នក​គួរ​តែ​ចង​ចាំ​រឿង​ទាំង​នេះ ៖

១. កុំ​គិត​ថា​គ្រប់​យ៉ាង​ជា​កំហុស​អ្នក ៖ អ្នក​ត្រូវ​ដឹង​ថា​គ្រប់​យ៉ាង​បាន​ចប់​ទៅ​ហើយ​ ទោះ​បី​ជា​អ្នក​បន្ទោស​ខ្លួន​ឯង​ក៏​មិន​អាច​ត្រឡប់​មក​វិញ​ដែរ ម្យ៉ាង​ទៀត​ត្រូវ​គិត​ថា​គ្រប់​យ៉ាង​មិន​មែន​មក​ពី​អ្នក​ទាំង​ស្រុង​នោះ​ទេ​ វា​អាច​ជា​កំហុស​គេ​ក៏​ថា​បាន​ព្រោះ​អ្វី​ៗ​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​កើត​នោះ​ទេ។


 រូបតំណាង

២. អ្នក​នៅ​តែ​អាច​គ្រប់គ្រង​ជីវិត​ខ្លួន​ឯង​បាន ៖ គ្មាន​គេ​អ្នក​នៅ​តែ​អាច​រស់​នៅ​បាន​ ហើយ​ជីវិត​អ្នក​គឺ​អ្នក​ជា​អ្នក​គ្រប់​គ្រង​ ដូច្នេះ​ហើយ​ទោះ​គ្មាន​គេ​ក៏​ដោយ​ក៏​អ្នក​មិន​គួរ​បណ្ដែត​បណ្ដោយ​ជីវិត​របស់​អ្នក​ទៅ​តាម​គេ​នោះ​ដែរ។

៣. ចាត់​ទុក​វា​ជា​មេរៀន​សម្រាប់​អនាគត ៖ វា​ជា​មេរៀន​ជីវិត​មួយ​ដែល​អាច​បង្រៀន​អ្នក​បាន​ច្រើន​ណាស់។ វា​បាន​បង្រៀន​អ្នក​ឲ្យ​ចេះ​មើល​មនុស្ស​ទៅ​ថ្ងៃ​ក្រោយ ចេះ​មើល​ពី​កំហុស​ខ្លួន​ឯង​ ស្គាល់​ពី​ការ​ការ​ស្រឡាញ់​ ការ​លះបង់​ក្នុង​ស្នេហា។

៤. ប្រើ​ប្រាស់​ពេល​វេលា​ដែល​នៅ​សល់​មើល​ថែ​ខ្លួន​ឯ​ និង​ មនុស្ស​ជុំវិញ​ខ្លួន ៖ មិន​គួរ​សោក​ស្ដាយ​អ្វី​ដែល​បាន​បាត់​បង់​ទៅ​នោះ​ទេ គួរ​តែ​ប្រើ​ពេល​នេះ​ដើម្បី​ស្រឡាញ់​របស់​ដែល​អ្នក​មាន មិន​គួរ​មើល​រំលង​ខ្លួន​ឯង​ និង អ្នក​ដែល​ត្រូវ​ការ​អ្នក​នោះ​ឡើយ។


 រូបតំណាង

៥. កុំ​ដើរ​ថយ​ក្រោយ​ទោះ​បី​ជា​អ្នក​ពិបាក​ទ្រាំ​ប៉ុណ្ណា​ក៏​ដោយ ៖ អ្នក​មិន​គួរ​ជ្រើស​យក​ការ​ត្រឡប់​តាម​អារម្មណ៍​ក្រោយ​នោះ​ទេ ព្រោះ​អ្នក​នឹង​នៅ​តែ​ដើរ​តាម​ផ្លូវ​ដដែល ហើយ​រឹត​តែ​ឈឺ​ជាង​មុន​ទៅ​ទៀត​ដូច្នេះ​គួរ​តែ​ដើរ​ទៅ​មុខ​កុំ​បក​ក្រោយ​អី។​

រឿង​ខ្លះ​ទោះ​អ្នក​ចង់​មិន​ចង់​ក៏​វា​បាន​កើត​ឡើង​ហើយ​ដែរ ដូច្នេះ​គួរ​តែ​កុំ​ចំណាយ​ពេល​ជាមួយ​អ្វី​ដែល​បាន​ចាក​ចេញ​ពី​អ្នក​អី ព្រោះ​វា​គ្មាន​អី​ត្រឡប់​មក​អ្នក​វិញ​ក្រៅ​ពី​ការ​ឈឺ​ចាប់​នោះ​ទេ៕


ប្រភព៖ ​Kanha

No comments