Camnews Na

Camnews Na

ស្រីៗ​គួរ​តែរៀន​យល់​ចិត្ត​មនុស្ស​ប្រុស​តាម​រយៈរឿង​មួយចំនួន​នេះ


មនុស្ស​ប្រុស​គឺ​មិន​សូវ​បញ្ចេញ​នូវ​អារម្មណ៍​ដែល​គាត់​មាន​នោះ​ទេ ហើយ​ពេល​ខ្លះ​គាត់​គិត​គឺ​ខុស​ពី​អ្វី​ដែល​យើង​គិត។ ដូច្នេះ​យើង​ជា​មនុស្ស​ស្រី​ក៏​គួរ​តែ​រៀន​យល់​ពី​គាត់​ដូច​គ្នា ដើម្បី​កុំ​ឲ្យ​ស្នេហា​ផ្អៀង​ទៅ​រក​តែ​ម្ខាង ៖

១. គាត់​មិន​ចូល​ចិត្ត​បង្ហាញ​ពី​ទំនាក់ទំនង​អី​ល្អូកល្អើន​តាម​ប្រព័ន្ធ​សង្គម​អី​ពេក​ទេ ភាគច្រើន​គាត់ផ្ដោត​លើការពិត​ច្រើន​ជាង។

២. គាត់​មិន​ចូល​ចិត្ត​សន្យា ឬនិយាយ​អ្វី​មុន​នោះ​ទេ តែ​គាត់​ចង់​ឲ្យ​អ្នកឃើញ​ច្រើន​ជាង​ការ​និយាយ​ ហើយ​ធ្វើ​មិន​បាន ដូច្នេះ​បើ​គាត់​មិន​សន្យា មិន​និយាយ​មុន កុំ​ខឹង​កុំ​អន់​ចិត្ត​ជាមួយ​គាត់​អី។



៣. ពេល​ខ្លះ​គាត់​ធ្វើ​ជា​ចាញ់​អ្នក ក៏​ដោយ​សារ​មិន​ចង់​មាន​បញ្ហា តែ​មនុស្ស​ស្រី​ពេល​ដែល​បាន​ឈ្នះ​គេ​គឺ​ដឹង​តែ​ឈ្នះ​គ្រប់​ពេល​ មិន​ខ្វល់​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​ឡើយ។

៤. គាត់​ព្រម​សុំទោស​អ្នក​ គាត់​តាម​លួង​អ្នក ការពិត​គាត់​ក៏​ចង់​ឲ្យ​អ្នក​ចេះយល់​ពី​គាត់​ដូច​គ្នា គាត់​ក៏​ចង់​បាន​ការលួង​លោម​ និង ទទួល​យក​កំហុស​ពេល​ដែល​អ្នក​ធ្វើ​ខុស។




៥. គាត់​មិន​ចង់​ឲ្យ​អ្នក​បិទ​បាំង​សេរីភាព​គាត់​នោះ​ទេ មនុស្ស​ប្រុស​ធុញ​បំផុត​គឺ​មាន​អ្នក​បញ្ជា អ្នក​ស្ដី​ឲ្យ​ និង អ្នក​ឃាត់ឃាំង​សេរីភាព​គាត់។

៦. ពេល​គាត់​ខឹង​កុំ​ព្យាយាម​និយាយ​ច្រើន ឬ​ រក​រឿង​ថែម​អី​គួរ​តែ​ទុក​ឲ្យ​គាត់​ត្រជាក់​សិន​ចាំ​និយាយ​បន្ត។

៧. បើ​ដឹង​ថា​គាត់​ផ្ដល់​សុភមង្គល​ឲ្យ​អ្នក​មិន​បាន​ហើយ គាត់​នឹង​ដោះលែង​អ្នក​ឲ្យ​ទៅ​ ទោះ​បី​គាត់​នៅ​ស្រឡាញ់​ណា​យ៉ាង​ណា​ក៏​ដោយ។

ពេល​ដែល​អ្នក​យល់​ពី​គាត់​ច្រើន​អ្នក​ និង​ គាត់​ក៏​មិន​សូវ​មាន​រឿង​ដែរ​។


ប្រភព៖ Kanha

No comments