អ្នកកំពុងតែស្ថិតនៅក្នុងបទសម្ភាសន៍ការងារមួយ
ហើយភ្លាមៗនោះស្រាប់តែអ្នកសម្ភាសន៍សួរមកកាន់អ្នកថា
“សូមអ្នកប្រាប់ពួកយើងថាតើអ្វីគឺជាភាពទន់ខ្សោយដ៏ធំបំផុតរបស់អ្នក?”
សំណួរនេះពិតជាអាចបំភិតបំភ័យសូម្បីតែបេក្ខភាពដែលមានបទពិសោធន៍ជាច្រើនមកហើយនៅគ្រប់ទីកន្លែងក្នុងពិភពលោក
ដូច្នេះនៅក្នុងប្រទេសកម្ពុជាក៏មិនមែនជាករណីលើកលែងនោះដែរ។
ជួនកាលជាជាងសួរអំពីចំណុចខ្សោយជាក់លាក់ណាមួយ
ពួកគេអាចស្នើសុំឱ្យអ្នករៀបរាប់នូវរាល់ចំណុចខ្សោយរបស់អ្នកទាំងអស់។
អ្នកមិនអាចឆ្លើយដោយគ្រាន់តែនិយាយថាអ្នកមិនមានចំណុចខ្សោយណាមួយនោះទេ។
ដោយសារតែនៅពេលនោះអ្នកសម្ភាសន៍នឹងគិតថាអ្នកកំពុងនិយាយកុហក។
ប៉ុន្តែនៅពេលជាមួយគ្នានេះដែរអ្នកអាចនឹងខ្លាចថាចម្លើយរបស់អ្នកចំពោះសំណួរនេះនឹងអាចកាត់បន្ថយនូវឱកាសក្នុងការទទួលបានមុខតំណែងដែលអ្នកពិតជាចង់បាននោះ។
ជាទូទៅ មនុស្សភាគច្រើនចូលចិត្តលើកឡើងអំពីភាពខ្លាំងនិងសមត្ថភាពរបស់ពួកគេ។
យើងចូលចិត្តនិយាយលើកតំកើងអំពីខ្លួនយើងព្រោះវាធ្វើអោយយើងមានអារម្មណ៍ថាមានមោទនភាព។
នៅពេលជាមួយគ្នានេះដែរ
មនុស្សទូទៅមិនចូលចិត្តនិយាយអំពីចំណុចខ្សោយរបស់ពួកគេនោះទេ។
ដូច្នេះនៅពេលណាដែលអ្នកជួបប្រទះនឹងសំណួរបែបនេះ
អ្នកត្រូវតែប្រាកដក្នុងចិត្តថាអ្នកនឹងឆ្លើយដោយស្មោះត្រង់ដោយចាត់ទុកវាជាបទពិសោធន៍ដែលអ្នកគួរសិក្សា។
នេះគឺជាពេលវេលាដែលអ្នកវាយតម្លៃពីខ្លួនឯងដើម្បីកំណត់អត្តសញ្ញាណពិតប្រាដនូវអ្វីដែលរារាំងសមត្ថភាពរបស់អ្នកក្នុងការធ្វើការឱ្យបានកាន់តែប្រសើរឡើង
ហើយអ្នកប្រហែលជាអាចរកឃើញដំណោះស្រាយដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពទន់ខ្សោយទាំងនោះ។
1. លើកឡើងពីជំនាញដែលមិនចាំបាច់សម្រាប់ការងាររបស់អ្នក
ប្រសិនបើអ្នកព្រួយបារម្ភថាចម្លើយរបស់អ្នកនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ការងារនេះ
អ្នកអាចបង្កើតចម្លើយអំពីជំនាញដែលមិនចាំបាច់ក្នុងការបំពេញការងាររបស់អ្នក។
ភាពទន់ខ្សោយគឺមិនអាចជៀសវាងបានទេ។
ប៉ុន្តែដោយការព្យាយាមកាត់បន្ថយភាពទន់ខ្សោយទាំងនេះ
អ្នកនឹងអាចចាប់យកនូវជំនាញថ្មីៗនិងភាពខ្លាំងថែមទៀត។
ជាមួយនឹងភាពទន់ខ្សោយដែលមិនអាចដាក់កំរិតអ្នកពីការអនុវត្តន៍ការងាររបស់អ្នកឱ្យបានល្អ។
ឧទាហរណ៍ – “ខ្ញុំយល់ឃើញថាការបញ្ចប់ការងារឱ្យបានទាន់ពេលគឺមានការលំបាក
ពីព្រោះខ្ញុំមានអារម្មណ៍ថាមិនចាំបាច់ប្រគល់គម្រោងរហូតដល់វាល្អឥតខ្ចោះ១០០%
នោះទេ។ ទោះបីជាអតិថិជននិងនិយោជកមុនៗរបស់ខ្ញុំបានឱ្យតម្លៃលើការខិតខំព្យាយាម
និងគុណភាពនៃលទ្ធផលការងាររបស់ខ្ញុំ
ហើយខ្ញុំក៏បានប្រឈមនឹងផលវិបាកអវិជ្ជមានផងដែរដោយមិនបានប្រគល់គម្រោងជូនឱ្យទាន់ពេលវេលា។
ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះខ្ញុំកំពុងផ្តោតលើប្រសិទ្ធភាពជាជាងលទ្ធផល
ហើយខ្ញុំអាចសម្រេចការងារបានយ៉ាងល្អបំផុតក្នុងរយៈពេលខ្លីទៀតផង។”
2. ចំណុចអវិជ្ជមានដែលអាចប្រែក្លាយទៅជាវិជ្ជមាន
តាមរយៈការលើកឡើងនេះ
យើងមានន័យថាមនុស្សម្នាក់អាចមានភាពទន់ខ្សោយជាច្រើនដូចជាធ្វើការហួសកម្លាំង
គេងមិនគ្រប់គ្រាន់ ចង់ធ្វើឱ្យការងារគ្រប់យ៉ាងឲ្យបានល្អឥតខ្ចោះ។
ទាំងនេះគឺជាភាពទន់ខ្សោយដែលអាចជួយឱ្យអ្នកបំពេញការងាររបស់អ្នកបានល្អ
ប៉ុន្តែវាបណ្តាលឱ្យប៉ះពាល់ដល់ជីវិតរបស់អ្នកនៅក្នុងរយៈពេលវែង។
ប៉ុន្តែអ្នកក៏ត្រូវប្រុងប្រយ័ត្នផងដែរនៅពេលអ្នកជ្រើសរើសចម្លើយនេះ។ ជួនកាល
និយោជកអាចនឹងគិតថាអ្នកមានអំណួតនិងមិនស្មោះត្រង់។ ដូច្នេះ
អ្នកត្រូវប្រាកដថាអ្នកនិយាយដោយស្មោះត្រង់អំពីភាពទន់ខ្សោយរបស់អ្នកនិងសុភាពរាបសាគ្រប់ពេលវេលា។
ឧទាហរណ៍ – “ខ្ញុំមានទំលាប់នៅធ្វើការដល់យប់
ហើយមិនសូវជាមានអារម្មណ៍ធ្វើការទេនៅថ្ងៃបន្ទាប់។
ថ្វីបើការធ្វើបែបនេះជួយឱ្យខ្ញុំឱ្យបញ្ចប់ការងារទាន់ពេលក៏ដោយ
តែការគេងមិនគ្រប់គ្រាន់ក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អផងដែរ។
វាបានធ្វើឱ្យខ្ញុំឆាប់នឿយហត់និងអស់កម្លាំង។
ប៉ុន្តែឥឡូវនេះខ្ញុំត្រូវប្រាកដថានឹងចូលគេងឱ្យបានលឿននិងក្រោកពីព្រលឹមដើម្បីបំពេញកិច្ចការរបស់ខ្ញុំ។
ការធ្វើបែបនេះបានជួយខ្ញុំឱ្យសំរាកគ្រប់គ្រាន់ហើយធ្វើឱ្យខ្ញុំក្លាយជាមនុស្សម្នាក់ដែលទំលាប់ងើបពេលព្រឹកព្រលឹម។”
3. ភាពទន់ខ្សោយដែលអ្នកកំពុងព្យាយាមលុបបំបាត់
អ្នកអាចចាប់ផ្តើមដោយការរៀបរាប់ពីភាពទន់ខ្សោយរបស់អ្នករួមជាមួយនឹងវិធានការដែលអ្នកបាននឹងកំពុងអនុវត្តដើម្បីកាត់បន្ថយវា។
វាពិតជាមានសារសំខាន់ណាស់ក្នុងការយល់ថាចំណុចខ្សោយពិតជាមិនអាចបំបាត់ចោលទាំងស្រុងនោះទេ។
ប៉ុន្តែជាមួយនឹងការព្យាយាមក្នុងការកាត់បន្ថយវា
អ្នកអាចកែប្រែវាទៅជាចំណុចខ្លាំងវិញហើយការធ្វើបែបនេះនឹងអាចបង្កើនឱកាសរបស់អ្នកដើម្បីទទួលបានការងារ។
ឧទាហរណ៍ –
“ខ្ញុំតែងតែមានការភ័យខ្លាចនៅពេលតម្រូវឱ្យនិយាយជាសាធារណៈតាំងពីពេលខ្ញុំនៅរៀន
ហើយខ្ញុំបានខកខានឱកាសជាច្រើនក្នុងវិស័យនេះ។
ខ្ញុំក៏បានសម្រេចចិត្តចូលរៀនថ្នាក់ជំនាញនិយាយជាសាធារណៈនិងវគ្គសិក្សាតាមអ៊ិនធឺណេតដើម្បីបំបាត់ភាពភ័យខ្លាចនេះ។
ចាប់តាំងពីពេលនោះមក
ទោះបីជាខ្ញុំមានអារម្មណ៍ភ័យខ្លាចនៅចំពោះមុខអ្នកស្ដាប់ក៏ខ្ញុំនៅរក្សាជំហរហើយនិយាយទៅកាន់អ្នកស្តាប់ដោយមានទំនុកចិត្ត។”
គន្លឹះមួយចំនួនក្នុងការឆ្លើយសំណួរនេះឱ្យបានល្អ
1. ត្រូវស្គាល់ខ្លួនឯង – ភាពខ្លាំងអាចនឹងត្រូវបានរកឃើញយ៉ាងងាយស្រួល។
ប៉ុន្តែនៅពេលដែលតម្រូវឱ្យកំណត់ភាពទន់ខ្សោយអ្នកគួរតែស្គាល់ច្បាស់អំពីខ្លួនឯង។
ដូច្នេះអ្នកគួរចៀសវាងនិយាយកុហកទៅកាន់អ្នកសម្ភាសន៍។
2.កុំព្យាយាមបដិសេធការពិតដែលថាអ្នកមិនមានភាពទន់ខ្សោយណាមួយទេនោះ។
ដោយសារតែគ្មានបុគ្គលណាម្នាក់ល្អឥតខ្ចោះនោះទេ
ហេតុដូចនេះនៅប្រទេសកម្ពុជាយើងក៏ជឿជាក់បែបនេះដូចគ្នា។
3. ត្រូវប្រាកដថាអ្នកបានរៀបចំខ្លួនជាស្រេច កត់ត្រាទុកជាមុននូវចម្លើយរបស់អ្នកនោះអ្នកនឹងអាចឆ្លើយសំនួរនេះប្រកបដោយទំនុកចិត្ត៕
ប្រភព៖ Bizkhmer
ពេលសម្ភាសន៍ការងារគេសួរថា «តើភាពទន់ខ្សោយបំផុតរបស់អ្នកគឺជាអ្វី?» ឆ្លើយថាម៉េចទើបសម?
Reviewed by
Na Blog
on
10:05 PM
Rating:
5
No comments