បើមិត្តប្រុសតែងបង្ហាញធ្វើទង្វើ ៣ នេះ បញ្ជាក់ថាគេមិនបានចាត់ទុកអ្នកជាសង្សារ
ជាសង្សារនឹងគ្នា មិនថាការប្រើពាក្យសម្ដី ឬកាយវិការឡើយ គឺត្រូវបង្ហាញពីអ្វីដែលល្អៗ និងចេះយោគយល់គ្នាគ្រប់ពេល។ មិនមែនទាល់តែត្រូវការបានមកធ្វើនិយាយល្អដាក់នោះឡើយ ហើយពេលលែងត្រូវការ តេរកគ្នាក៏មិនតេផងនោះទេ។ ដូចនេះបើបើមិត្តប្រុសតែងធ្វើទង្វើនេះដាក់ គេមិនបានចាត់ទុកអ្នកជាសង្សារទេ៖
១.គាត់មិនចាប់អារម្មណ៍លើអ្នកសោះ៖ ទោះជាអ្នកតែងខ្លួនស្អាត ឬមិនស្អាតក៏មិនខ្ចីចាប់អារម្មណ៍ ទោះជាធ្វើការអ្វីមួយបានជោគជ័យក៏នៅតែសោះកក្រោះបែបនោះ គេមិនហៅថាមិត្តប្រុសឡើយ។ ព្រោះមនុស្សពីរអ្នកដែលស្រលាញ់គ្នាពិត គេតែងសង្កេតពីគ្នាទៅវិញទៅមកមិនថាជាការខ្លាច មិនចូលចិត្ត ឬស្អប់អ្វីឡើយ គឺគេមើលដឹងទាំងអស់។ មនុស្សស្រីទៀតសោត គឺចង់ឲ្យមនុស្សប្រុសខ្វាយខ្វល់គ្រប់ពេលមិនថា ជាទង្វើ ពាក្យសម្ដី ឡើយ តែងចង់បានការកោតសរសើរពីមិត្តប្រុស ព្រោះបង្ហាញពីការយកចិត្តទុកដាក់។
២.កាយវិការមិនសមរម្យ៖ មនុស្សប្រុសបើហ៊ានមានអាកប្បកិរិយាមិនសមរម្យដែលប៉ះពាល់ដល់រាងកាយអ្នកប៉ុណ្ណោះហើយ គាត់ពិតជាធ្លាប់ និងហ៊ានធ្វើដាក់ស្រីផ្សេងដែរហើយ។ ការប្រព្រឹត្តបែបនេះ មានន័យថាជាការមិនគោរពសិទ្ធ ដូចនេះមិនគួរបន្តទៀតឡើយ។
៣.គ្មានប្រច័ណ្ឌអីបន្តិចសោះ៖ ការប្រច័ណ្ឌខ្លាំងពេក គឺមិនល្អសម្រាប់ស្នេហាឡើយ។ តែបើអត់សោះរឹតតែមិនល្អ ព្រោះវាបង្ហាញពីការមិនចាប់អារម្មណ៍ និងគិតពីមិត្តស្រី ឬអាចថាមកពីគ្មានអារម្មណ៍ស្រលាញ់។ ទោះជាគាត់ជឿជាក់ និងទុកចិត្តអ្នកប៉ុណ្ណាក៏ដោយ យ៉ាងហោចណាស់ក៏ធ្លាប់ធ្វើឫកជាងរង៉ក់ដាក់ពេល មិត្តស្រីសរសើរ ឬស្និទ្ធស្នាលបុរសផ្សេងដែរ។ តែបើមិនមែនកាយវិការនោះសូម្បីម្ដង មិនប្រាកដថាគេស្រលាញ់អ្នកស្មោះអត់ ឬមិនស្រលាញ់៕
ប្រភព៖ Kanha
No comments