ពេលបាក់ទឹកចិត្ត សាកធ្វើរឿង ៩ យ៉ាងនេះ អាចជួយឲ្យជីវិតអ្នកស្រស់ស្រាយឡើងវិញ
គ្រប់មនុស្សទាំងអស់តែងជួបរឿងសប្បាយចិត្ត និងរឿងកើតទុក្ខជាក់ជាមិនខាន។ តែពេលជួបបញ្ញាស្មុគស្មាញគួរធ្វើរឿងមួយចំនួន ដើម្បីរំដោះអ្នកពីទុក្ខសោកនោះ៖
១.ងូតទឹកក្ដៅ៖ ដើម្បីជួយបញ្ចេញទុក្ខព្រួយ និងសម្រួលអារម្មណ៍អ្នកឲ្យល្អឡើងវិញ
២.រកអ្នកនិយាយជាមួយ៖ ដើម្បីឲ្យគេបាននិយាយជាមួយ និងអ្នកអាចប្រាប់រឿងស្មុគស្មាញឲ្យធូរទ្រូង។ ជាពិសេសគេអាចជួយបញ្ចេញមតិ និងផ្ដល់ដំបូន្មានល្អៗ។
៣.មើលរឿងកំប្លែង៖ មើលវីដេអូកំប្លែងពេលមិនសប្បាយគឺជាវិធីដ៏ល្អ ព្រោះភាពកំប្លុកកំប្លែងអាចជួយបន្ថយបញ្ហាអ្នកបាន។
៤.ស្ដាប់តន្ត្រី៖ តន្ត្រីអាចជួយធ្វើឲ្យអារម្មណ៍អ្នកអណ្ដែតអណ្ដូង ភ្លេចទុក្ខព្រួយនានាបាន។
៥.ចេញក្រៅ៖ ការចេញទៅស្រូបយកខ្យល់អាកាសធម្មជាតិនៅខាងក្រៅក៏អាចជួយសម្រួលអារម្មណ៍អ្នកបានខ្លះដែរ។
៦.រៀបចំផ្ទះឡើងវិញ៖ នៅពេលអ្នកមានអារម្មណ៍ស្មុគស្មាញមិនដឹងថាធ្វើអ្វីបាននោះ គួរតែរៀបចំបន្ទប់គេង ទូរសំលៀកបំពាក់ ក៏ដូចជាកន្លែងផ្សេងៗនៅក្នុងផ្ទះ។ ពេលនោះអ្នកនឹងមានអារម្មណ៍ឡើងវិញដោយមិនដឹងខ្លួន។
៧.ផឹកភេសជ្ជៈផ្អែម៖ ជាតិផ្អែម អាចជួយកាត់បន្ថយអារម្មណ៍តានតឹងរបស់មនុស្សបាន ដូចនេះព្យាយាមញ៉ាំភេសជ្ជៈណាដែលមានរសជាតិផ្អែមៗឲ្យបាន ១ ឬ ២កែវ។
៨.ទិញទំនិញ៖ វិធីនេះសម្រាប់មនុស្សស្រី អាចមានប្រសិទ្ធភាពខ្ពស់ជាងបុរស។ ពេលមិនសប្បាយចិត្តអ្នកគួរដើរផ្សារទិញទំនិញខ្លះ ដើម្បីទុកជាការបន្ថយកំហឹង។
៩.លេងជាមួយសត្វចិញ្ចឹម៖ ពេលបាក់ទឹកចិត្តគ្មាននរណានៅក្បែរ កូនសត្វតូចៗដែលចិញ្ចឹមក្នុងផ្ទះ អ្នកអាចប្រលែងលេងជាមួយពួកវា។ ភាពក្រមិចក្រមើម របស់ពួកគេធ្វើឲ្យអ្នកញញឹមដោយមិនដឹងខ្លួន៕
ប្រភព៖ Kanha
No comments