Camnews Na

Camnews Na

រឿង ៧ យ៉ាង​ដែល​ប្រុស​ៗ​ចង់​ឲ្យ​ស្រី​ៗ​ឈប់​ធ្វើ តែ​មិន​ហ៊ាន​និយាយ​ប្រាប់







តាមការពិតប្រុសៗមិនចង់ឲ្យមិត្តស្រីធ្វើអស់ទាំងនេះឡើយ គ្រាន់តែមិនហ៊ាននិយាយប៉ុណ្ណោះ។ ដូចនេះក្នុងនាមជាសង្សារត្រូវដឹងថារឿង ៧ យ៉ាងក្រោមនេះប្រុសៗមិនឲ្យយើងឡើយ៖
១.ម៉ូដសក់៖ តាមការពិតប្រុសៗមិនចូលចិត្តឲ្យសង្សារខ្លួនលាបពណ៌សក់ខ្លាំងៗឡើយ។ ម្យ៉ាងទៀតម៉ូដសក់ក៏គេមិនចង់ឲ្យធ្វើអ្វីដែលមើលទៅរញ៉េរញ៉ៃខ្លាំងដែរ។



២.ការផាត់មុខ៖ ចំណែកឯមុខក៏ដូច្នេះដែរ ប្រុសៗមិនចង់ឲ្យស្រីៗផាត់មុខក្រាស់ៗឡើយ តែគេស្រលាញ់បែបធម្មជាតិទៅវិញ។ មួយវិញទៀតការដែលយើងផាត់មុខឡើងសពេក ក៏គេមិនពេញចិត្តដែរ តែមិនចង់និយាយប៉ុណ្ណោះ។
៣.ពាក់រោមភ្នែក៖ ត្រឹមដើរលេង ឬចេញទៅក្រៅធម្មតាៗ មនុស្សប្រុសមិនឲ្យស្រីៗពាក់វាទេ ព្រោះមើលទៅលើសគេលើសឯកពេក គ្រាន់តែមិនហ៊ាននិយាយ ព្រោះខ្លាចយើងអន់ចិត្ត។
៤.ធ្មេញលឿន៖ មនុស្សប្រុសមិនជាខ្លាចបំផុត ពេលដែលយើងមិនចេះរៀបចំសម្អាតមាត់ធ្មេញ រហូតបណ្ដោយឲ្យធ្មេញលឿនបែបនេះ។
៥.ធ្វើខ្លួនរយីករយាក៖ ពេលចេញទៅណាមកណាយើងស្លៀកពាក់យ៉ាប់ភ្នែកមើល ឬស្លៀកពាក់មិនត្រូវកាលៈទេសៈ ក៏ជារឿងដែលប្រុសៗមិនពេញចិត្តដែរ។
៦.ស្បែក៖ បញ្ហាស្បែកស្ងួត ឬខ្លាញ់ ធ្វើឲ្យបុរសៗមិនពេញចិត្តនឹងយើងទេ ជាពិសេសស្បែមុខតែម្ដង។
៧.បាញ់ទឹកអប់ខ្លាំងពេក៖ បុរសៗមិនចូលចិត្តនារីណាដែលបាញ់ទឹកអប់ច្រើនពេក ធ្វើឲ្យក្លិនភាយឈ្លក់ទេ៕

ប្រភព៖ Kanha



No comments