iPhone ជាប់គាំង ភ្លេចលេខកូដមុខអេក្រង់ អាចសាកល្បងវិធីនេះ មិនបាច់អស់លុយ!
តាមពិតមានវិធីដោះស្រាយបញ្ហាទាំងនោះ គឺងាយៗមែនទែន ឱ្យតែអ្នកមានកុំព្យូទ័រមួយនៅផ្ទះជាការស្រេចបាត់ទៅហើយ។
នេះវិធី Restore ទូរសព្ទ iPhone នៅពេលជាប់គាំងឫភ្លេចកូដសម្ងាត់។
- ត្រូវ Install កម្មវិធី iTunes នៅលើកុំព្យូទ័រជាមុនសិន ចុចតំណភ្ជាប់នេះ។
- បើកកម្មវិធី iTunes
- ដោត iPhone ទៅក្នុងកុំព្យូទ័រ រួចដាក់ iPhone ទៅក្នុងមុខងារ DFU Mode (ចុច Home + Power ឱ្យជាប់ប្រហែល ៥ វិនាទីដល់រលត់អេក្រង់ហើយដកម្រាមដៃពីប៊ូតុង Power ដោយរក្សាម្រាមដៃចុចឱ្យជាប់លើប៊ូតុង Home ប្រហែល ៥ វិនាទីទៀតដល់អេក្រង់ងងឹតឈឹងតែម្ដង) សម្រាប់ iPhone 4/5/6 (ចុច Volume Down + Power ឱ្យជាប់ប្រហែល ៥ វិនាទីដល់រលត់អេក្រង់ហើយដកម្រាមដៃពីប៊ូតុង Power ដោយរក្សាម្រាមដៃចុចឱ្យជាប់លើប៊ូតុង Volume Down ប្រហែល ៥ វិនាទីទៀតដល់អេក្រង់ងងឹតឈឹងតែម្តង) សម្រាប់ iPhone 7/7 Plus
- ភ្លាមនឹងឃើញលោតផ្ទាំងមួយ ហើយសូមចុច OK
- ចុចយកពាក្យ Restore iPhone
- យកពាក្យ Restore and Update
- លោតផ្ទាំងមួយទៀតចុចពាក្យ Next > Agree
- ពេលនោះអ្នកនឹងឃើញកំណែ Firmware iOS ជំនាន់ចុងក្រោយបង្អស់កំពុងលោតដំណើរការ
- ក្រោយពេលដំណើរការចាប់ iPhone នឹងធ្វើការ Restore ដោយស្វ័យប្រវត្តិតែម្តង។
ប្រភព៖ Sabay
No comments