រាល់ថ្ងៃនេះបើសង្កេតឃើញថាខ្លួនឯងដូចជាមមាញឹកខុសគេខុសឯង
នោះមកពីយើងគ្មានភាពច្បាស់លាស់ និងចេះរៀបចំកិច្ចការ។
ដូចនេះបើចង់ធ្វើជានារីពូកែដែលអាចចាត់ចែងការងារបានយ៉ាងរលូនគួរចេះក្បួនទាំង
៦ ដូចខាងក្រោម៖
១.ការងារធ្វើនៅតែកន្លែងធ្វើការបានហើយ
មិនថាថ្ងៃឈប់សម្រាក
ឬទៅដើរលេងតែងស្ពាយកុំព្យូទ័រទៅធ្វើការជាមួយគ្រប់កន្លែង
នោះជីវិតយើងគ្មានសេចក្ដីខុសឡើយ
ហើយអ្នកដែលនៅជាមួយក៏ធុញទ្រាន់ទៀត។
ម្យ៉ាងទៀតការឈប់សម្រាកក៏គ្មានន័យដែរ
ព្រោះអារម្មណ៍ដិតដាមនឹងការងារ។ ចឹងហើយការងារធ្វើតែនៅ office
បានហើយ ចេញផុតពីកន្លែងនោះ គឺយើងឈប់ធ្វើ។
២.មានផែនការច្បាស់លាស់
នារីឆ្លាតវៃគួរតែមានផែនការប្រចាំសប្ដាហ៍,ប្រចាំខែ
និងប្រចាំឆ្នាំ
ដើម្បីឲ្យដឹងថាក្នុងសប្ដាហ៍នេះយើងត្រូវធ្វើអ្វីខ្លះ
ហើយក្នុងមួយខែៗសម្រេចបានការងារអ្វីខ្លះ
ទើបអាចបូកសរុបលទ្ធផលចុងឆ្នាំបាន។
៣.ចាប់ផ្ដើមធ្វើតាំងពីការងារតូចតាច
កុំចាំការងារគរដូចភ្នំចាំចាប់ផ្ដើមធ្វើអី
តែគួរធ្វើកិច្ចការម្ដងមួយៗទៅទើបមិនវីវក់
និងអាចមានពេលទំនេរខ្លះ។ មួយវិញទៀតកុំរើសអើងថាការងារតូចតាចអី
ព្រោះការចាប់ផ្ដើមពីចំណុចតូច ទើបអាចសម្រេចការងារធំបាន។
៤.ទំនួលខុសត្រូវចំពោះការងារ
ពេលមានកំហុសឆ្គងត្រូវចេះទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ
ហើយមិនត្រូវធ្វើអ្វីឲ្យរួចតែខ្លួនឯង
មិនខ្វល់ពីសុខទុក្ខអ្នកដទៃឡើយ
ព្រោះអាចធ្វើឲ្យយើងបាត់បង់ភាពជាអ្នកដឹកនាំបាន។
៥.បែងចែកពេលវេលា
គួរតែចេះបែងចែកពេលវេលាណាសម្រាប់ការងារ,មិត្តភ័ក្ដិ,គ្រួសារ
និងជាមួយដៃគូស្នេហាខ្លះ
ធ្វើបែបនេះទើបជីវិតយើងមានភាពកក់ក្ដៅពីមនុស្សនៅជុំវិញខ្លួន។
៦.ពេលផ្ទាល់ខ្លួន
បន្ទាប់ពីបែងចែកពេលវេលាសម្រាប់មនុស្សនៅជុំវិញខ្លួនហើយ
យើងក៏ត្រូវបែងចែកទុកពេលសម្រាប់ខ្លួនឯងដែរ។
ដោយធ្វើយ៉ាងណាត្រូវឆ្លៀតពេលថែរក្សាសម្រស់
និងនៅម្នាក់ឯងកុំឲ្យពាក់ព័ន្ធបញ្ហាអ្វីផ្សេងៗ
ទើបល្អសម្រាប់ជីវិតយើង៕
ប្រភព៖ Kanha Sabay
ចង់ធ្វើជានារីមានភាពច្បាស់លាស់ក្នុងការងារ គួរចេះក្បួនទាំង ៦ នេះ
Reviewed by
Na Blog
on
1:21 AM
Rating:
5
No comments