Camnews Na

Camnews Na

ហេតុផល ៦ យ៉ាង​ដែល​ធ្វើឲ្យ​ស្រី​ៗ​ គ្មានមនុស្ស​ប្រុស​ណា​ហ៊ាន​ស្រលាញ់

   

នរណា​ខ្លះ​ចឹង ទាំង​ដែល​ការ​ពិត​ខ្លួន​ឯង​មាន​មុខមាត់ និង​រូបរាង​គួរសម​ដែរ​នោះ? កុំ​ឆ្ងល់​មូលហេតុ​ទាំង​ ៦ យ៉ាង​ខាងក្រោម​នេះ ​ធ្វើឲ្យ​យើង​ខ្លាច​ជា​មនុស្ស​ស្រី ដែល​គ្មានប្រុស​ណា​ហ៊ាន​មក​ស្រលាញ់៖

១.កាយវិការ​សោះកក្រោះ

ចំណុច​ដែល​ធ្វើឲ្យ​បុរស​ចាប់អារម្មណ៍ រហូត​ដល់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គឺ​កាយវិការ​ទន់ភ្លន់ ឬ​ស្វាហាប់​របស់​មនុស្ស​ស្រី​នេះ​ឯង។ តែ​បើ​កាយវិការ​សោះកក្រោះ​គ្មាន​ជាតិ​​ជៅ រឹងមាំ​មិន​ប្រាកដ​ជា​រឹងមាំ ទន់​ជ្រាយ​មិន​ប្រាកដ​ជា​ទន់​ជ្រាយ អ្នក​ណា​គេ​ទៅ​ចាប់អារម្មណ៍។

 


២.រឹងមាំ​ខ្លាំង​ពេក

ប្រាកដ​ណាស់​មនុស្ស​ស្រី​ដែល​រឹងមាំ​ជ្រុល គ្មាន​បុរស​ណា​គេ​ហ៊ាន​ចូល​ខ្លួន​ចូល​មក​ជិត​ចែក​រំលែក​ការ​លំបាក​ជាមួយ​យើង​ទេ។

៣.យើង​គ្មាន​សមត្ថភាព

ទោះ​ជា​យើង​ស្រស់​ស្អាត​ប៉ុណ្ណា តែ​បើ​គ្មាន​ចំណេះដឹង ឬ​សមត្ថភាព​អ្វី​ជាប់​ខ្លួន ក៏​គ្មាន​អ្នក​ចូល​មក​ស្រលាញ់​ដែរ។ ព្រោះ​យើង​នឹង​ពឹង​ពាក់​រឿង​គ្រប់យ៉ាង​លើ​មនុស្ស​ប្រុស។

៤.មាន​ចរិត​ចូលចិត្ត​ត្រួត​លើ​គេ​ជានិច្ច

បុរស​ៗ​ចង់​បាន​មុខ​មាត់​ណាស់ ដូចនេះ​គ្មាន​នរណា​ចូលចិត្ត​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ត្រួតត្រា ឬ​បញ្ជា​លើ​ជីវិត​គេ​គ្រប់បែប​សព្វ​យ៉ាង។

៥.ជា​មនុស្ស​គ្មាន​ញាតិមិត្ត

បើ​ស្រី​ៗ​មាន​ចរិត​ឯកា មិន​ចូលចិត្ត​រាប់​ញាតិ​ទេ នោះ​មនុស្ស​ប្រុស​ក៏​មិន​ស្រលាញ់​ដែរ ព្រោះ​គេ​ចូលចិត្ត​មនុស្ស​មាន​ភាព​រួសរាយ​រាក់ទាក់។

 


៦.មិន​ដឹង​ខ្លួន​ឯង

តាម​ការ​ពិត​មាន​បុរស​ជាច្រើន​បាន​ចូល​មក​តាម​ញ៉ែងញ៉ង​យើង​ដែរ តែ​យើង​មិន​បាន​ចាប់អារម្មណ៍​មនុស្ស​ទាំងនោះ ទើប​គិត​ថា​ខ្លួន​ឯង​គ្មាន​អ្នក​តាម​ស្រលាញ់៕


ប្រភព៖​ Kanha Sabay

No comments