ក្នុងយុវវ័យ
ជីវិតយើងគឺពោរពេញទៅដោយភាពរញ៉េរញ៉ៃព្រោះពេលខ្លះក៏ឡើង
ពេលខ្លះក៏ធ្លាក់ចុះ មិនទាន់ដឹងថានឹងសម្រេចបំណងយើងពេលណា
ឬដោយរបៀបណាជាដើម។ ប៉ុន្តែ បើអ្នកចូលដល់វ័យ២០ឆ្នាំ ឬ
២០ឆ្នាំជាងហើយ
ដល់ពេលត្រូវនិយាយពាក្យលាទៅកាន់រឿងមួយចំនួនដើម្បីធ្វើជាខ្លួនឯងពិតប្រាកដហើយ៖
១. មិនចាំបាច់ត្រូវពន្យល់ពីការសម្រេចចិត្តរបស់យើងទៀត៖
ការសម្រេចចិត្តរបស់យើងគឺជាការទទួលខុសត្រូវរបស់យើងខ្លួនឯង។
បំភ្លេចទៅអ្នកដែលចាំសួរពីជីវិតយើងមិនចេះចប់មិនចេះហើយនោះ។
២. លែង Drama ទៀត៖ យើងបានចំណាយពេលគ្រប់គ្រាន់ហើយសម្រាប់រឿងអស់នេះ។ ដល់ពេលត្រូវប្រឈមនឹងអ្វីដែលពិតប្រាកដក្នុងជីវិតម្ដង។
៣. បញ្ឈប់ការយកចិត្តអ្នកដទៃ៖
មុនចេញទៅក្រៅម្ដងៗត្រូវមើលកញ្ចក់ ១០០
ដងដើម្បីឲ្យច្បាស់ក្នុងចិត្តថាមិត្តយើងមិនសើចពីយើងទេ។
ត្រូវធ្វើជាខ្លួនឯងដោយមានទំនុកចិត្ត។ យើងតែងខ្លួន
ឬមិនតែងមិនមែនដើម្បីផ្គាប់ចិត្តនរណាម្នាក់ទេ។
៤. លែងបណ្ដោយខ្លួនតទៅទៀត៖
ត្រូវស្រឡាញ់ខ្លួនឯងឲ្យខ្លាំងៗ និងច្រើនៗ។
ញ៉ាំម្ហូបឲ្យត្រឹមត្រូវ
និងហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីសុខភាពយើង។
៥. ឈប់ប្រៀបធៀបខ្លួនឯងជាមួយហ្នឹងអ្នកដទៃ៖ តែត្រូវប្រៀបធៀបខ្លួនយើងពេលឥឡូវជាមួយខ្លួនយើងពីមុនវិញ៕
ប្រភព៖ Kanha Sabay
ចូលដល់វ័យ២០ឆ្នាំហើយមែនទេ? ស្រីៗ! អ្នកគួរនិយាយពាក្យលាទៅរឿងទាំងនេះ
Reviewed by
Na Blog
on
3:06 AM
Rating:
5
No comments