៧ ចំណុចដែលអ្នកមិនគួរមានក្នុងទំនាក់ទំនងស្នេហា
រូបតំណាង
រឿងខ្លះអត់បានគួរតែអត់ទៅ កុំនៅយកវាមកដាក់ក្នុងរឿងស្នេហាអី
ព្រោះពេលខ្លះវាមិនបានផ្ដល់ផលល្អនោះទេ តែផ្ទុយទៅវិញគឺរឹតតែធ្វើឲ្យស្នេហាយ៉ាប់យ៉ឺន
ដូច្នេះរឿងខាងក្រោមនេះអ្នកមិនគួរឲ្យមានក្នុងស្នេហារបស់អ្នកនោះទេ ៖
១.លាក់ចរិត ៖ កុំព្យាយាមលាក់ចរិតអ្នក ហើយធ្វើជាមនុស្សផ្សេងផ្ទុយពីធាតុពិតរបស់អ្នក។
ទោះបីជាអ្នកខំលាក់បាំងយ៉ាងណាក៏ដោយ ក៏ថ្ងៃណាមួយគេនឹងដឹងការពិតដដែល
ដូច្នេះអ្នកគួរតែធ្វើជាខ្លួនឯង ល្អជាធ្វើពុត។
២. យកស្នេហាធ្វើជា Game ៖ អ្នកមិនអាចចាត់ទុកស្នេហារបស់អ្នកណាម្នាក់ជាការលេងសើចនោះទេ
បើអ្នកជាមនុស្សបែបនោះ មួយជីវិតនេះអ្នកមិនអាចរកឃើញស្នេហាពិតនោះឡើយ។
មនុស្សគឺមានបេះដូង មានការឈឺចាប់ អ្នកគួរតែប្រៀបធៀបគ្នា បើសិនជាគេធ្វើបែបនោះដាក់អ្នកវិញអ្នកមានអារម្មណ៍យ៉ាងណា។
រូបតំណាង
៣. កុំទាក់ទងមនុស្សលើសពីម្នាក់ក្នុងពេលតែមួយ ៖ អ្នកមានគួរមានទំនាក់ទំនងស្នេហាជាមួយអ្នកផ្សេងនៅពេលដែលអ្នកមានម្ចាស់ហើយនោះទេ បើអ្នកពិតចង់អ្នកទាក់ទងអ្នកផ្សេងអ្នកត្រូវបែកជាមួយម្នាក់ទៀតសិន ដាច់ខាតកុំឱបក្រសោបម្ដងទាំងពីរ ម្ដងទាំងបីនោះ។
៤. ភ្លេចស្រឡាញ់ខ្លួនឯង ៖ អ្នកមិនគួរឲ្យរឿងនេះកើតឡើងនោះទេ ទោះបីជាអ្នកស្រឡាញ់គេយ៉ាងណាក៏ដោយក៏មិនគួរបោះបង់ខ្លួនឯងចោលដែរ ត្រូវតែស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯងឲ្យបានល្អជានិច្ច។
៥. រឹងរូស ៖ ពេលនេះអ្នកមិនមែនមានតែខ្លួនមួយនោះទេ ដូច្នេះអ្នកមិនអាចមានចរិតមានៈមិនចេះស្ដាប់អ្នកណានោះទេ អ្នកត្រូវរៀនទទួលយកគំនិតគេ ហើយពិភាក្សាគ្នាទៅវិញទៅមក មិនមែនចេះតែធ្វើអ្វីតាមតែចិត្តខ្លួនឯងនោះឡើយ។
៦. ចរិតឆេវឆាវ ៖ បើអាចមិនគួរឲ្យមានក្នុងស្នេហាអ្នកនោះទេ ព្រោះពេលខ្លះដោយសារតែចរិតបែបនេះអ្នកអាចបាត់បង់ស្នេហា និង មនុស្សនៅក្បែរខ្លួនបាន ដូច្នេះហើយអ្នកគួរតែមានភាពអត់ធ្មត់ និង អធ្យាស្រ័យគ្នាទើបល្អ។
រូបតំណាង