មនុស្សប្រុសចាប់ផ្តើមក្អួតឈាមហើយក្រោយពីក្បត់អ្នកបើគេមានសញ្ញាទាំងនេះ
អ្នកណាមិនឈឺបើមនុស្សដែលខ្លួនកំពុងស្រឡាញ់ ស្រាប់តែក្បត់ចិត្តលួចទៅមានអ្នកផ្សេង។ ប៉ុន្តែមិនអីទេ កម្មពៀរគឺមានពិត ចាំតែឈរមើលទៅថាមនុស្សប្រុសដែលក្បត់យើងនោះនឹងបង្ហាញសកម្មភាពស្តាយក្រោយបែបណាខ្លះ?
១. មកក្រវែលជិតមិត្តជិតស្និទ្ធអ្នក៖ ធ្វើម៉េចគេហ៊ានមកសួរអ្នកផ្ទាល់ទៅ គឺមានតែចូលទៅក្បែរមិត្តជិតស្និទ្ធអ្នកដើម្បីស៊ើបដំណឹង។
២. មកលួងលោមគ្រួសារ៖ ក្នុងករណីដែលអ្នកទាំងពីរបានស្គាល់គ្នាដោយមានចាស់ទុំដឹងឮ នោះគាត់ច្បាស់នឹងមកនិយាយលួងលោមគ្រួសារអ្នក។ បើមិនអ៊ីចឹងទេគាត់ព្យាយាមសួរជីកឬសជីកគល់ដើម្បីឱ្យគ្រួសារអ្នកផ្សះផ្សាទំនាក់ទំនងឡើងវិញ។
៣. តាមដាន Profile Facebook៖ ចាំសម្គាល់មើលទៅ គាត់មិនធ្វើអ្វីផ្តេសផ្តាសទេ ប៉ុន្តែរាល់អ្វីដែលអ្នកផុសគឺមានឈ្មោះគាត់ Like ជានិច្ច។ គាត់ចង់បង្ហាញថាគាត់នៅតែបារម្ភខ្វល់ខ្វាយគ្រប់រឿងរ៉ាវរបស់អ្នក។
៤. បញ្ចប់ទំនាក់ទំនងជាមួយអ្នកថ្មី៖ បើបែបនេះមែនមានន័យថា គាត់ចង់បកក្បាលត្រលប់មករកអ្នកវិញហើយ។
៥. រកឱកាសបង្កើតភាពភ្ញាក់ផ្អើល៖ វាអាចជាការទិញកាដូលួងចិត្ត នំខួបកំណើត ផ្កា ឬ សូកូឡា ដើម្បីឱ្យអ្នករំភើបចិត្តភ្លាមៗ៕
ប្រភព៖ Kanha
No comments